Home ព័ត៌មានអន្តរជាតិ ឧត្តមសេនីយ៍កំ...

ឧត្តមសេនីយ៍កំពូលរបស់អាម៉េរិក ដែលកំពុងធ្វើចត្តាឡីស័ក ធានា ទៅសាធារណជនថាសហរដ្ឋ អាម៉េរិកនៅតែត្រូវបានការពារបានយ៉ាងល្អ

ឧត្តមសេនីយ៍កំពូលរបស់មន្ទីរបញ្ចកោណ ដែលធ្វើចត្តាឡីស័កបន្ទាប់ពីបានប៉ះពាល់ នឹងកូវីដ១៩ បានធានាកាលពីថ្ងៃព្រហស្បតិ៍ទី៨តុលាថា យោធានៅតែត្រៀមខ្លួន ដើម្បីការពារសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្ត។

ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី រួមជាមួយមេដឹកនាំ កំពូលៗរបស់មន្ទីរបញ្ចកោណជាច្រើននាក់ទៀត បានចាប់ផ្តើមធ្វើចត្តាឡីស័កនៅ ដើមសប្តាហ៍នេះ បន្ទាប់ពីបានប៉ះពាល់ជាមួយមន្រ្តីឆ្មាំសមុទ្រម្នាក់ ដែលបានឆ្លងវីរុស កូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមធ្វីតធឺ លោកមីលលីលីនិយាយថា ត្បិតដូច្នេះក្តី និងការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៅក្នុង សេតវិមាន រួមទាំងប្រធានាធិបតីដូណាល់ត្រាំ សហរដ្ឋអាម៉េរិកនៅតែមានសមត្ថភាព និងត្រៀមខ្លួនដើម្បីការពារមាតុភូមិនិងគាំទ្រដល់សម្ព័ន្ធមិត្តនិងដៃគូរបស់យើង។

លោកបាននិយាយថា “អគ្គសេនាធិការចម្រុះនិងខ្ញុំនៅតែរក្សាទំនាក់ទំនង ឥតឈប់ឈរ ខណៈពេលដែលនៅដាច់ដោយឡែកពីគ្នាហើយខ្សែសង្វាក់នៃ ទីបញ្ជាការនៅតែរក្សាបានដដែល”។

លោកបន្តថា “មិនមានផលប៉ះពាល់ដល់សមត្ថភាពរបស់យើងក្នុងការធ្វើ ផែនការសម្របសម្រួលនិងការធ្វើសមកាលកម្មកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជាតិរបស់យើងឱ្យមានប្រសិទ្ធិភាពនោះឡើយ”។

ការបារម្ភអំពីជំងឺកូវីដ១៩នៅកម្រិតកំពូលនៃយោធាអាម៉េរិកបានកើតឡើង បន្ទាប់ពីមេឆ្មាំសមុទ្រលោកឧត្តមនាវី ឆាល រ៉េ បានចូលរួមក្នុងពិធីមួយនៅឯសេតវិមាន សម្រាប់ក្រុមគ្រួសារនៃសមាជិកទាហានដែលស្លាប់នៅក្នុងសង្គ្រាម។

ព្រឹត្តិការណ៍នោះត្រូវគេជឿថាអាចជាប្រភពមួយនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងសេតវិមាន។

យោងតាមមន្ទីរបញ្ចកោណបានឱ្យដឹងថា រហូតមកទល់ពេលនេះ លោកមីលលី បានធ្វើតេស្តអវិជ្ជមានជំងឺនេះដូចអ្នកផ្សេងទៀតដែលបង្ខំចិត្តធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ជាមួយលោករ៉េ៕ ដោយ ៖ កញ្ញាដាលីស/Ha

ប្រធានអគ្គសេនាធិការចម្រុះលោកឧត្តមសេនីយ៍ ម៉ាក មីលលី មកទល់ពេលនេះតេស្តអវិជ្ជមានកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រោយ​ដាក់​លប និង​មង ជាប់...

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំ...

ទឹកចិត្ត​កម្ពុជា​! ម៉ាស​ព...

ដោយៈ ម៉េង​ឆៃ​ គេ​នៅចាំ​ម...

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...