Home កម្សាន្ត កវីនិពន្ធអាម៉...

កវីនិពន្ធអាម៉េរិកលោកស្រី ល្វីស ក្លាក់ ឈ្នះពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ២០២០

បណ្ឌិត្យសភាស៊ុយអ៊ែតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨តុលាថាកវីនិពន្ធជនជាតិអាម៉េរិកលោកស្រី ល្វីស ក្លាក់ បានឈ្នះពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ២០២០។

លោក ម៉ាត់ ម៉ាល់ លេខាអចិន្រ្តៃយ៍នៃបណ្ឌិត្យសភាស៊ុយអែតបាននិយាយថា “ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ឆ្នាំ ២០២០ ត្រូវបានប្រគល់ជូនកវីនិពន្ធជនជាតិអាម៉េរិក លោកស្រី ល្វីស ក្លាក់ សម្រាប់សំឡេងកំណាព្យមិនចេះរីងស្ងួតរបស់គាត់ ជាមួយនឹងសម្រស់រស់រវើក បានធ្វើឱ្យអត្ថិភាពបុគ្គលនីមួយៗមានលក្ខណៈជាសកល”។

លោកម៉ាល់និយាយថា លោកស្រីក្លាក់ភ្ញាក់ផ្អើលខ្លាំងពេលគេប្រាប់ថាឈ្នះពានណូបែល។

លោកក៏បានបញ្ជាក់ផងដែរថាដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការប្រគល់រង្វាន់និងការធ្វើបថកថានឹងត្រូវរៀបចំនៅក្នុងប្រទេសរបស់ម្ចាស់ពានរង្វាន់ផ្ទាល់ និង ត្រូវបានបញ្ជូនតាមឌីជីថលហើយម្ចាស់ជ័យលាភី “នឹងត្រូវអញ្ជើញឱ្យចូលរួមនៅទីក្រុងស្តុកខុលនៅឆ្នាំក្រោយ”។

បណ្ឌិត្យសភាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា លោកស្រីក្លាក់បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៦៨ ជាមួយរឿង “កូនច្បង” ហើយត្រូវបានគេទទួលស្គាល់ថាជាអ្នកនិពន្ធកំណាព្យដ៏លេចធ្លោជាងគេមួយរូបនៅក្នុងអក្សរសិល្ប៍សហសម័យរបស់អាម៉េរិក៕ ដោយ ៖ កញ្ញាដាលីស

លោកស្រី ល្វីស ក្លាក់ ឈ្នះពានរង្វាន់ណូបែលអក្សរសិល្ប៍ឆ្នាំ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...