ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រីនៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ដែលមាន​របៀបវារៈ​ចំនួន​៣​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ របៀបវារៈ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី នៅ​ថ្ងៃទី​៩ ខែតុលា​នេះ រួមមាន​៖ ទី ១៖ ពិនិត្យ និង​ពិភាក្សា លើ​សេចក្ដីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល ២០២១-២០២៣​។ ទី​២៖ ពិនិត្យ និង​ពិភាក្សា លើ​សេចក្ដីព្រាងផែនការ​សកម្ម​ភាពជា​តិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣ និង​ទី​៣៖ បញ្ហា​ផ្សេងៗ មួយចំនួនទៀត​៕ BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular