អគ្គិភ័យមួយបានរាលដាលពេញតួអគារលំនៅដ្ឋានដ៏ខ្ពស់មួយនៅទីក្រុងកំពង់ផែ អ៊ុលសាន របស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៨តុលា ដោយបណ្តាលឲ្យរបួសស្រាលមនុស្សរាប់សិបនាក់ នេះបើតាមការបញ្ជាក់ពីមន្ត្រីកាលពីថ្ងៃសុក្រ។
រូបពីកន្លែងកើតហេតុបង្ហាញដុំភ្លើងដ៏ធំរត់ឡើងលើតួអគារកម្ពស់៣៣ជាន់យ៉ាងលឿន រហូតដល់ដំបូលនៅពេលបុគ្គលិកពន្លត់អគ្គិភ័យព្យាយាមពន្លត់ពីក្រោមទៅ។
មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗនៅឡើយថាតើមានអ្នកស្លាប់ឬរបួសធ្ងន់ដែរឬទេ តែក្រសួងមហាផ្ទៃនិងសុវត្ថិភាពកូរ៉េខាងត្បូងបាននិយាយថា មនុស្ស៨៨នាក់ត្រូវបាននាំទៅព្យាបាលដោយសាររងរបួសតិចតួច ដូចជារលាត់ស្បែកនិងឈ្លក់ផ្សែង។
មនុស្សរាប់រយនាក់ត្រូវបានជម្លៀសនៅពេលអគ្គិភ័យចាប់ផ្តើមឡើង ហើយមនុស្ស៧៧នាក់ត្រូវបានសង្គ្រោះចេញពីដំបូលអគារនិងកន្លែងផ្សេងទៀតក្នុងអគារ។
ពួកមន្ត្រីកំពុងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះដែលបានចាប់ផ្តើមចេញពីយ៉នៅជាន់ក្រោមមួយកាលពីយប់ថ្ងៃព្រហស្បតិ៍និងរាលឡើងលើនៅខាងក្រៅអារយ៉ាងលឿនដោយសារខ្យល់ខ្លាំង។
អគ្គិភ័យនេះទើបអាចពន្លត់បានទាំងស្រុងនៅម៉ោង៩ព្រឹកថ្ងៃសុក្រទី០៩តុលា៕ប្រែសម្រួល៖វាសនា/Ha

អាគារខុនដូកំពស់៣៣ជាន់នៅក្រុងអ៊ុលសានឆេះកាលពីយប់ថ្ងៃ៨តុលា និងទើបពន្លត់អស់នៅព្រឹកថ្ងៃ៩តុលា