សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ជាង​៤​ពាន់​នាក់ ដកហូត​ថ្នាំញៀន​ជាង​៦៤​គីឡូក្រាម​

1026
ចែករម្លែក

ដោយ: មុនីរ័ត្ន / ​ភ្នំពេញ: រយៈពេល​ជាង​៣​ខែ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន បាន​ជាង ២​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្ស​ជាង ៤​ពាន់​នាក់ ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៧១​នាក់ មាន​៨​សញ្ជាតិ និង​ដកហូត​ថ្នាំញៀន​ជាង ៦៤​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ដែល​ផ្សព្វផ្សាយ​នៅ​ពក​រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨​។​

លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​សន្និសីទ​សារព័ត៌មាន ពី​ករណី​បង្ក្រាប​គ្រឿងញៀន​ជាង ៥០​គីឡូក្រាម នាំចូល​ពី​ប្រទេស​ឡា ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៧ (​រូប​ឯកសារ​)​

​របាយការណ៍​របស់​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញថា តាម​លទ្ធផល​អនុវត្ត​ន៍​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨ បង្ក្រាបបាន​សរុប 2166​ករណី ឃាត់​មនុស្ស ៤៣០៤​នាក់ ស្រី​៣៧៣​នាក់ (​ជនបរទេស ៧១​នាក់ ស្រី​១៦​នាក់ មាន ៨​សញ្ជាតិ​)​។ ករណី​ជួញដូរ រក្សាទុក កែឆ្នៃ ដាំ​ដុះ បង្ក្រាបបាន ១៣៨០​ករណី ឃាត់ ២៤៩៨​នាក់ (​ស្រី ២៦៧​នាក់​)​។ ប្រើប្រាស់ ៧៨៦​ករណី ឃាត់ ១៨០៦​នាក់​(​ស្រី ១០៦​នាក់​)​។ អនុវត្ដ​ដីកា​៖ ៧៤​ដីកា ឃាត់ ៧២​នាក់​(​ស្រី ៣​នាក់​)​។ សារធាតុ​ញៀន​គ្រប់​ប្រភេទ​មាន​ទម្ងន់​ជាង ៦៤​គីឡូក្រាម (៦៤​គីឡូក្រាម ៤៣៨,៦៩​ក្រាម និង ២៥៦​កញ្ចប់​)​។ កញ្ឆា​ក្រៀម​ទម្ងន់ ២២​គីឡូ ៧៩៦,១៤​ក្រាម និង​ដើម​កញ្ឆា​ចំនួន ១២២៦៩៤​ដើម​។ សម្ភារៈ​ចាប់យក​មាន រថយន្ដ ២៣​គ្រឿង ម៉ូតូ ៦២៦​គ្រឿង ទូរស័ព្ទ ១៥១១​គ្រឿង ជញ្ជីង ៨៣​គ្រឿង អាវុធខ្លី ៧​ដើម អាវុធ​វែង ៦​ដើម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម