តេ​ក្វាន់​ដូ អាយ​ធី​អេ​ហ្វ នឹង​ដណ្ដើមបាន​មេដាយ ប្រសិនបើ​មាន​វត្តមាន នៅ​ស៊ី​ហ្គេម​

ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ លោក កែវ រ៉េមី អនុប្រធាន​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ពិភពលោក និង​ជា​ប្រធាន​សហព័ន្ធ​អាស៊ីអាគ្នេយ៍​ ​ព្រមទាំង​ជា​ប្រធាន​សហព័ន្ធ ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា ផង​នោះ បាន​អះអាងថាៈ ប្រសិនបើ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) មាន​វត្តមាន នៅ​ស៊ី​ហ្គេម​នោះ លោក​ធានា នឹង​ប្រជែង​បាន មេដាយ​ជាមិនខាន​។​

​អាយ ធី អេ​ហ្វ ជា​ស្ទីល​តេ​ក្វាន់​ដូ របស់​កូរ៉េខាងជើង វា​មិនមែនជា​ប្រភេទ​កីឡា អូឡាំពិក​ឡើយ តែ​សម្រាប់​កម្ពុជា កំពុង​តែមាន​សក្ដានុពល​ខ្លាំង លើ​ប្រភេទ​កីឡា​នេះ​។ កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ជើងឯក អាស៊ីអាគ្នេយ៍ លើ​ប្រភេទ​កីឡា​នេះ ដោយ​ទទួលបាន មេដាយ​ ​នៅ​កំពូល​តារាង​តែម្ដង ។​

​លោក កែវ រ៉េមី បាន​អះអាងថាៈ កម្ពុជា ធ្លាប់​ប្រជែង​បាន មេដាយមាស​ពិភពលោក ហើយ​ក្នុង​កម្រិត​ទ្វីប និង​តំបន់ កម្ពុជា កាន់តែ​អស្ចារ្យ​ថែមទៀត ។ លោក​បាន​អះអាង​បន្ថែមថាៈ តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ធានា​មិន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល មិន​ធ្វើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា ខកចិត្ត​នោះទេ ប្រសិនបើ​ប្រភេទ​កីឡា​នេះ មាន​វត្តមាន នៅ​ស៊ី​ហ្គេម​នោះ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានប្រកាស​ពី​ការប្រឹងប្រែង ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ នេះ ទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុងខណៈដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។​

​ប្រមុខ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ បាន​បន្តថាៈ លោក​បានរៀបចំ​កីឡាករ កីឡាការិនី​ថ្នាល គ្រប់​ប្រភេទ​អាយុ ហើយ​ពេលនេះ ពួកគេ​កំពុងតែ​មានការ​រីកចម្រើន ខ្លាំងណាស់ ។​

​លោក អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​អះអាងថាៈ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កែទម្រង់ លើ​វិស័យ​កីឡា លើ​ចំណុច​ជាច្រើន អីចឹង​ហើយ ទើប​ពេលនេះ​កីឡាករ កីឡាការិនី មានការ​រីកចម្រើន ។ លោក​បាន​បន្តថាៈ សហព័ន្ធ​ជាតិ​ណា ដែល​អនុវត្តន៍​តាម​កា​រ​កែទម្រង់ របស់​ក្រសួង​អប់រំ យុវជន និង កីឡា ពិតជា​មានការ​អភិវឌ្ឍ ។​

​ការកែទម្រង់​សំខាន់ៗ​នោះ មានការ​កែទម្រង់ រចនាសម្ព័ន្ធ (​ទីលាន​ប្រកួត​ត្រឹមត្រូវ តាម​កម្រិតស្ដង់ដារ ) ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការកែទម្រង់​ការប្រកួត និង​ការពង្រីក​សហព័ន្ធ​ជាតិ ៕/V

លោក កែវ រ៉េមី​ (រូបពាកើអាវខ្មៅ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...