ដោយ៖តារារិទ្ធ/ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១- ២០២៣”ហើយនៅវេលាម៉ោង៨៖៣០ នាទីព្រឹកថ្ងៃទី ៩ ខែតុលានេះ។នេះបើយោងតាមហ្វេសបុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ មានចំនួនសរុប៦២៩ គម្រោងក្នុងនោះមានចំនួន២០៣ គម្រោងជាគម្រោងកំពុងដំណើរការដែល ត្រូវការទុនចំនួន៨.៣៩៧ លានដុល្លារអាម៉េរិកនិងចំនួន៤២៦គម្រោងជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ដែលត្រូវការទុនចំនួន ៤.៣៩៩ លានដុល្លារអាម៉េរិក។

ការវិភាជទុនដល់គម្រោងនានាររបស់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១- ២០២៣ ទៅតាមវិស័យដូចបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩- ២០២៣ រួមមាន៖ ៨,៩%នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច ។៣៤,២% នៃតម្រូវការចំណាយវិនិ យោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។៥០,១% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។៦,៨% នៃតម្រូវការចំណាយ វិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ ។

ក្នុងបរិការណ៍នេះដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលក្លាយជាឧបករណ៍ផ្នែកគោលនយោបាយសម្រ ប់អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើងមកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈដែលក្រសួងស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕ BR/Ha
