ភូមិ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​ភ្នំព្រឹក​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ និង​ហូរ​កាត់​ពីលើ​តំបន់​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​៥៩

ដោយ​: គ្រញូង / បាត់ដំបង​: លោក សុង សុភ័ក្ត្រ អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​ដែល​ធ្លា​ក់ជាប់ៗ​ជាច្រើន​ថ្ងៃ ធ្វើឱ្យ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បារាំង​ធ្លាក់ និង​ឃុំ​ភ្នំព្រឹក និង​ហូរ​កាត់​ពីលើ​តំបន់​ខ្លះ​នៃ​ផ្លូវជាតិ​លេខ​៥៩​។​

​លោក​អភិបាលស្រុក​ភ្នំព្រឹក​បាន​បន្តថា ចាប់តាំងពី​ថ្ងៃទី​៦​រហូតដល់​ព្រឹក​ថ្ងៃទី​៩​ខែតុលា​នេះ ភ្លៀង​បាន​ធ្លាក់​មក​ជាប់​គ្នា​ជាហេតុ​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​ឃុំ​ភ្នំព្រឹក និង​ឃុំ​បារាំង​ធ្លាក់ ដែលជា​តំបន់​ទំនាប​ត្រូវ​ទឹក​ហូរ​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន សាលារៀន និង​ហូរ​កាត់​ផ្លូវ​ក្នុងភូមិ ពិសេស​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥៩​។ ចំពោះ​ករណី​ជំនន់​ទឹកភ្លៀង​អាជ្ញាធរ​ស្រុក ឃុំ​និង​សមត្ថកិច្ច​ទាំងបី​ប្រភេទ​មាន​នគរបាល អាវុធហត្ថ​និង​សឹក​រង​ស្រុក កំពុង​ជួយ​អន្តរាគមន៍​យ៉ាង​មមាញឹក​។ បើ​ផ្ទះ​ណា​លិច​ខ្លាំង ត្រូវ​ជម្លៀស​ពួកគាត់​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ចំណែក​ទឹក​ហូរ​កាត់​ផ្លូវ​បាន​ប្រើ​គ្រឿងចក្រ​កាយ ដើម្បី​បញ្ចៀស​ទឹក​កុំ​ឲ្យ​ហូរ​ខូច​និង​ដាច់​ផ្លូវ​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ជំនន់​ទឹកភ្លៀង​មិនទាន់​ឆក់យក​ជីវិត​មនុស្ស​ណា​ម្នាក់​នៅឡើយ​ទេ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...