​បញ្ហា​ប្រឈម មានការ​ថយចុះ ៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយបាន ៣៣ ករណី​

ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ ថ្លែង​នៅក្នុង​វេទិកា​សម្របសម្រួល និង​ដោះស្រាយ បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ ពីមុន យើង​ដោះស្រាយ ២ ដង ក្នុង​មួយ​សប្តាហ៍ ក៏ប៉ុន្តែ​ឥឡូវនេះ យើង​ដោះស្រាយ ២ សប្តាហ៍ មួយ ១​ដង នេះ​ដោយសារតែ​ជម្លោះ ក៏ដូចជា បញ្ហា​ប្រឈម កាន់តែ​ថយចុះ ។​

​នៅ​ចំពោះមុខ​លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​, អាជ្ញាធរ​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ និង​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​នោះ លោក ម៉ៅ ធនិន បានឱ្យដឹងថាៈ នេះ​គឺជា​ទម្លាប់​ដែល​លោក តែងតែ​ជួប​ជាមួយ បងប្អូន​ពុក​ម៉ែ ប្រជាពលរដ្ឋ ដើម្បី​ចូលរួមចំណែក​សុខទុក្ខ​ដោយផ្ទាល់ តាមរយៈ​វេទិកា​ការដោះស្រាយ នាពេលនេះ ។ យន្តការ​ដែល​យើង កំពុងតែ​ដើរ​នេះ គឺជា​យន្តកា វេទិកាសាធារណៈ ដែលជា​គោលការណ៍ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានចង្អុលបង្ហាញ ឱ្យ​ថ្នាក់​ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់​សុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ ដោយផ្ទាល់ ទៅលើ​បញ្ហា​ប្រឈម និង​តម្រូវការ ក្នុង​ជីវភាព​រស់នៅ​ជាក់ស្តែង​។

លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់

​ជានិច្ច​ជា​កាល លោក​តែងតែ​ប្រើប្រាស់​ឋានានុក្រម​២ គឺ​ទី​១- ក្នុងនាម​ជា​អភិបាលខេត្ត សម្រាប់​សម្របសម្រួល ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ប្រជាពលរដ្ឋ ទៅលើ​ផ្លូវច្បាប់ និង​ទី​២-​ក្នុងឋានៈ​ជា​គ្រួសារ មាន​តួនាទី​ជា​បង ជា​ប្អូន ជា​កូន ជា​ក្មួយ និង​ជា​ចៅ​មួយ ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ ជាង ៥០ ម៉ឺន​នាក់ ទូទាំង​ខេត្ត ដើម្បី​ចូលរួម​សុខ​រួមទុក្ខ ជាមួយ​ពួកគាត់ គ្រប់ពេលវេលា​។​

​លោក​អភិបាលខេត្ត បាន​បន្តថាៈ ដើម្បី​ងាយស្រួល ក្នុងការ​សម្រេច ឬ​ដោះស្រាយ​ផ្តាច់​ក្តី ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ ទាំងឡាយ ទាំងពួង លោក​សូម​ស្នើ​ប្រជាពលរដ្ឋ ដែល​មានរឿង​ក្តីក្តាំ​ទាំងអស់ សូម​មាន​ឆន្ទៈ​បញ្ចប់​ក្តី និង​បង្ហាញ​ភាពស្មោះត្រង់ ដោយ​ប្រកាន់យក​ភាពយុត្តិធម៌​។ ជាមួយគ្នា​នោះ ត្រូវមាន​ការលើកលែង​ឱ្យ​គ្នា ការយោគយល់ អធ្យាស្រ័យ​គ្នា ការសណ្តោសប្រណី​គ្នា ទៅវិញទៅមក ក្នុងឋានៈ​ជា​សមាជិក និង​ក្នុងឋានៈ​ជា​សាច់ញាតិ​សន្ដាន​គ្រួសារ ដែលមាន​ឈាមជ័រ ជនជាតិ​តែមួយ​។​

​លោក​បាន​លើកឡើងថាៈ ” យើង​មាន​ថ្ងៃនេះ យើង​បាន​ជួបជុំគ្នា នាពេលនេះ គឺ​ដោយសារ​តម្លៃ​សន្តិភាព ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកអាយុ​ជីវិត​ទៅ​ប្តូរ រហូត​ទទួលបាន សន្តិ​ភាពជា​ម្លប់ សម្រាប់​ប្រជាពលរដ្ឋ ទូទាំងប្រទេស ជ្រកកោន ដូច្នេះ​យើង​អាច​និយាយបានថា សន្តិភាព គឺមាន​តម្លៃ​ស្មើនឹង​ជីវិត ” ។​

លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ អភិបាលរង​ខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ

​លោក​បាន​បន្ថែមថាៈ ” ប្រសិនបើជា​យើង​ខុស ទាស់ទែង​គ្នា​តិចតួច ដោយសារតែ​ជំពាក់​បំណុល ការសង​យឺត ឬ​ដោយសារតែ​ព្រំដី​តិចតួច យើង​បំពាន​គ្នា និង​ការឈ្លោះប្រកែក​គ្នា​នោះ យើង​អាច​សុំទោស​គ្នា និង​អាច​លើកលែង​ឱ្យ ដោយ​ទទួលយក​ទាំងសងខាង នោះ​ជា​ភាពត្រឹមត្រូវ​បំផុត របស់​ជនជាតិ​យើង​” ។ លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថាៈ “​ការ​ប្តឹងផ្តល់​គ្នា ពុំមាន​នរណា កើតជា​មហាសេដ្ឋី​ទេ គឺមាន​តែ​ការ​សៅហ្មង ការខូចខាត បាត់បង់​ពេលវេលា ក្នុងការ​រកស៊ី​ទទួល​ទាន តែប៉ុណ្ណោះ​ឯង ហើយ​មិនតែប៉ុណ្ណោះ រហូត​ទៅដល់​បាត់បង់ នូវ​សុខភាព និង​បាត់បង់ ទាំង​កិត្តិយស​ទៀតផង​” ។

​លោក​បាន​បញ្ជាក់ថាៈ ” ក្រោយ​ពេលដែល​យើង​ជួបគ្នា​ហើយ​នេះ សូមឱ្យ​បងប្អូន​ពុក​ម៉ែ ប្រជាពលរដ្ឋ បោះបង់ចោល នូវ​រឿងរ៉ាវ​ទាំងអស់ ដោយ​រួមគ្នា​កសាង​អំពើ​ល្អ សាបព្រោះ​នូវ​សេចក្តី​ល្អ ពូជ​ល្អ និង​ទង្វើ​ល្អ ដើម្បី​សន្សំ​យក​ផល​បុណ្យ ទៅ​ថ្ងៃ​អនាគត ” ។​

​ផ្អែក​តាម​ការសម្របសម្រួល រយៈពេល​ជាង ៥ ម៉ោង ពោលគឺ​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ២​និង​៣០​នាទី រសៀល លោក ម៉ៅ ធនិន រួមជាមួយ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដោះស្រាយ សំណុំរឿង​ផ្សេងៗ​គ្នា ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ បាន​ចំនួន​៣៣​ករណី និង​បាន​បន្ត​ផ្តល់​ស្បៀង ជូន​ជន​ចាស់ជរា គ្រួសារ​ក្រីក្រ ខ្វះខាត​ពិតប្រាកដ បាន​មួយចំនួន នៅ​សាលាខេត្ត ផងដែរ ៕​/V

ដ្ឋបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយបាន ៣៣ ករណី​ នៅក្នុង​វេទិកា​សម្របសម្រួល និង​ដោះស្រាយ បញ្ហា​ប្រឈមនានា ជូនប្រជាពលរដ្ឋ
ដ្ឋបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយបាន ៣៣ ករណី​ នៅក្នុង​វេទិកា​សម្របសម្រួល និង​ដោះស្រាយ បញ្ហា​ប្រឈមនានា ជូនប្រជាពលរដ្ឋ
ដ្ឋបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយបាន ៣៣ ករណី​ នៅក្នុង​វេទិកា​សម្របសម្រួល និង​ដោះស្រាយ បញ្ហា​ប្រឈមនានា ជូនប្រជាពលរដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...

កម្មករ​រោងចក្រ​៦​នាក់​របួ...

​ដោយ​:​វ​ណ្ណះ​/​ព្រះសីហនុ...

បុគ្គលិក​កាស៊ីណូ រលក​ធំ ប...

ដោយៈ​វ​ណ្ណះ​/​ព្រះ​សី​ហុៈ...

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...