Home ព័ត៌មានអន្តរជាតិ ចិន​ចូលរួម​ក្...

ចិន​ចូលរួម​ក្នុង​សម្ពន្ធ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា COVAX

ចិន ដែល​មាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​ចំនួន​៤​កំពុង​ស្ថិត​ក្នុង​ការពិសោធ​ន៍ទី​ដំណាក់កាល​ទី​៣ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៩​តុលា​នេះ​ថា ខ្លួន​នឹង​ចូលរួម​សម្ពន្ធភាព​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​គេ​ស្គាល់​​ថា​COVAX​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​GAVI ដែល​ជា​សហ​មេដឹកនាំ​នៃ​សម្ពន្ធភាព​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សូមបញ្ជាក់​ថា កាលពី​ដំបូង​ចិន​មិន​បាន​យល់ព្រម​ចូលរួម​ក្នុង​សម្ពន្ធភាព​នេះ​ទេ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ជុន យី​ង បាន​និយាយថា «​យើង​ចាត់វិធានការ​មាំទាំ​នេះ​ដើម្បី​ធានា​ការ​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើភាព ជាពិសេស​ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​​និង​សង្ឃឹម​ប្រទេស​ច្រើន​ទៀត​នឹង​ចូលរួម​ផងដែរ​ហើយ​គាំទ្រ​COVAX»​។​

​ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ច្បាស់​អំពី​លក្ខខណ្ឌ​ជាក់លាក់ និង​ថា​តើ​ចិន​នឹងចូលរួម​របៀប​ណា​។​មេដឹកនាំ​ចិន កាលពី​មុន​បាន​និយាយ​ថា​ចិន​នឹង​ធ្វើអោយ​វ៉ាក់សាំង​របស់​ខ្លួន​ក្លាយជា​ផលប្រយោជន៍​​សាធារណៈ​សកល​មួយ​។​

​សម្ពន្ធភាព​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អោយ​ប្រទេស​អ្នកមាន​ទិញ​វ៉ាក់សាំង​និង​ជួយ​ផ្តល់​លុយកាក់​សំរាប់​ទិញ​វ៉ាក់សាំង​ជួយ​ដល់​ប្រទេស​ក្រីក្រ​ជាង​។​ទោះជា​យ៉ាងណា រដ្ឋការ​ត្រាំ នៅ​អាម៉េរិក​បាន​បដិសេធ​​មិន​ព្រម​ចូលរួម​ទេ​៕​ប្រែ​សម្រួល​៖​វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...