ក្រុង​ពោធិ៍សាត់​លិច​មែនទែន​ហើយ​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ក្រុង​ពោធិ៍សាត់​នៅ​ថ្ងៃទី​៩​តុលា​នេះ បាន​លិច​ដោយ​ជំនន់​ទឹកស្ទឹង​ពោធិ៍សាត់​មែនទែន​ហើយ នេះ​ជាការ​លិច​លើក​ទី​៣ ក្នុង​រដូវវស្សា​ឆ្នាំ​២០២០​។​

​នៅ​ព្រឹក​ថៃ្ង​ទី​៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:៣០​នាទី ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់ ដូចខាងក្រោម​៖
១.​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ៖
​ ​- សឹ្ទ​ង​ពោធិ៍សាត់ កម្ពស់​ទឹក ៥,៤៥​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥,០០​ម៉ែត្រ នៅ​ក្រុង​ពោធិ៍សាត់​
​ ​- សឹ្ទ​ង​ក្រវាញ កម្ពស់​ទឹក ៥,៧៧​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៦,០០​ម៉ែត្រ នៅ​ស្រុក​ភ្នំក្រវាញ​
​ ​- សឹ្ទ​ង​វាលវែង កម្ពស់​ទឹក ៤,៦០​ម៉ែត្រ កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ១០,០០​ម៉ែត្រ នៅ​ស្រុក​វាលវែង​។​

២.​ស្ថានភាព​ទឹក​សឹ្ទ​ង​ពោធិ៍សាត់ ៖
​ ​- សឹ្ទ​ង​ពោធិ៍សាត់​ក្រុង ទឹក​មាន​សន្ទុះ​ឡើង​បន្ត​
​ ​- សឹ្ទ​ង​ក្រវាញ កម្ពស់​កើនឡើង
​ ​- សឹ្ទ​ង​អា​រ៉ៃ​ស្រក​បន្តិច
​ ​- សឹ្ទ​ង​វាលវែង​បាន​ស្រក​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular