Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​ឃាតកម្ម ត្រូវបាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​កម្លាំង​តាម​ចាប់ខ្លួន​ដល់​ខេត្តតាកែវ​

ដោយ​៖ ឆាយា​នាថ / កណ្តាល​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ តាម​ចាប់ខ្លួនដោយ​ជោគជ័យ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​ជោគជ័យ នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​មានឈ្មោះ រិច ឆៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ជាប់​សង្ស័យ​ពីបទ «​ឃាតកម្ម​» ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ជាប់​ទំនប់​ទទឹង​ថ្ងៃ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ប្រគល់ជូន​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular