អភិបាល​រាជធានី​ស្នើឱ្យ​ម្ចាស់​បុរី​ទាំងអស់​ផ្តល់​ទិន្នន័យ​កាមេ​រ៉ា​សុវត្ថិភាព​ជូន​ដល់​សមត្ថកិច្ច​ដើម្បី​ពង្រឹង​សន្តិសុខ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ម្ចាស់​បុរី​និង​ខុន​ដូ​ទាំងអស់​នៅក្នុង​រាជធានី​ផ្តល់​ទិន្ន​ន័យពី​កាមេ​រ៉ា​សុវត្ថិភាព​ជូន​សមត្ថកិច្ច ដើម្បីពង្រឹង​កិច្ចសហការ​ជាមួយគ្នា ឲ្យ​បានល្អ​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ ហើយ​សមត្ថកិច្ច​នឹងរ​ក្សា​ជាការ​សម្ងាត់ ដោយ​មិន​អនុញ្ញាតឱ្យ​យក​ទិន្ន​ន័យចេញពី​កាមេ​រ៉ា​សុវត្ថិភាព​ទាំងនោះ​ទៅ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។​

​ការស្នើ​ឡើង​បែបនេះ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​កាល​រសៀល​ថ្ងៃទី​៨​ខែតុលា ឆ្នាំ​២០២០​នេះ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការពង្រឹង​ការងារ​សន្តិសុខ សុវត្ថិភាព នៅតាម​បុរី​និង​ខុន​ដូ នៅក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ចាប់ពីពេលនេះ​ទៅគ្រប់​បុរី និង ខុន​ដូ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវតែ​បំពាក់​កា​មេ​រ៉ា​សុវត្ថិភាព និង​មាន​ប្រព័ន្ធ​សន្តិសុខ​សុវត្ថិភាព ដើម្បី​ធានា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​។


​លោក​អភិបាល​រាជធានី​ភ្នំពេញ​ចង់ឱ្យ​ម្ចាស់​បុរី​ទាំងអស់ ភ្ជាប់​ប្រព័ន្ធ​ផ្តល់​ទិន្នន័យ​ចេញពី​កា​មេ​រ៉ា​សុវត្ថិភាព​នេះ ភ្ជាប់​ទៅ​មជ្ឈមណ្ឌល​កាមេ​រ៉ា​សុវត្ថិភាព​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការចុះ​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​កើតឡើង​។ លោក​បាន​សន្យាថា រាល់​ទិន្នន័យ​ដែល​ភ្ជាប់​មក​ស្នងការ​រាជធានី​ភ្នំពេញ នឹង​រក្សា​ជាការ​សម្ងាត់ នឹងមិន​អនុញ្ញាតឱ្យ​យក​ទិន្នន័យ​ចេញពី​កា​មេ​រ៉ា​សុវត្ថិភាព​នោះ​ទៅ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។

​លោក​បន្តថា​៖ ការពង្រឹង​កិច្ចសហការ​រវាង​ម្ចាស់​បុរី ម្ចាស់​ខុន​ដូ និង​សមត្ថកិច្ច​នេះ គឺ​ដើម្បី​អាច​រាយការណ៍​ឲ្យគ្នា​ទៅវិញទៅមក នៅពេល​មាន​ករណី​មិន​ប្រក្រតី​ណាមួយ​កើតឡើង ដែល​អាចឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បន្តថា​៖ បច្ចុប្បន្ននេះ នៅ​រាជធានី​ភ្នំពេញ​មាន​សំណង់​បុរី ជាច្រើន​បានរស់នៅ​ដាច់ដោយឡែក ហើយ​កន្លែង​ខ្លះ​មាន​ភាពស្មុគស្មាញ​ងាយ​កើតឡើង​នូវ​បទល្មើស​នានា​ដែល​ទាមទារ​ឲ្យ​ភាគី​ទាំង​២​មាន​កិច្ចសហការ​ជាមួយគ្នា​ទ្វេដង ដើម្បី​បង្កើន​ភាពកក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​នោះ​។​

​ក្នុងឱកាស​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​គាំទ្រ​ចំពោះ​យន្តការ​ទាំងនេះ ដែល​ធានាបាន​សន្តិសុខ​សុវត្ថិភាព​ជូន​អ្នកស្នាក់នៅ​។ ក្រៅពីនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ស្នើឱ្យ​ម្ចាស់​បុរី ខុន​ដូ​ត្រូវ​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​បន្ថែមទៀត ដូចជា​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ ឬ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ មាន​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ២៤​ម៉ោង​លើ​២៤​ម៉ោង មាន​ច្រកចេញចូល​ត្រឹមត្រូវ ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ត្រូវមាន​សន្តិសុខ​យាមកាម​ជាដើម​។ បន្ថែម​ពីនេះ​ទៀត​ម្ចាស់​បុរី​គួរ​បង្កើតឲ្យមាន​បទ​បញ្ជា​ផ្ទៃក្នុង​នៅក្នុង​បុរី បើ​បុរី​របស់​អស់លោក​មាន​សន្តិសុខ​ល្អ នោះ​មិន​ខ្វះ​អតិថិជន​នោះទេ ។ សូមបញ្ជាក់ថា​៖ បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​បុរី​ចំនួន​១៤៩​ទីតាំង និង​ខុន​ដូ​ចំនួន​១៣៧​ទីតាំង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...