Home ព័ត៌មានអន្តរជាតិ ប្រធានសភាអាម៉...

ប្រធានសភាអាម៉េរិកនឹងបង្កើតគណៈកម្មការមួយដើម្បីទម្លាក់ត្រាំពីតំណែង ខណៈប្រធានាធិបតីហៅលោកស្រីប៉េឡូស៊ីថា “មេរដ្ឋប្រហារ”

ប្រធានសភាអាម៉េរិកលោកស្រីណាន់ស៊ី ប៉េឡូស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៨តុលាថា លោកស្រីចង់បង្កើតគណៈកម្មការមួយដើម្បីវាយតម្លៃសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតីដូណាល់ត្រាំនិងសមត្ថភាពរបស់គាត់ក្នុងការកាន់តំណែងជាប្រធានាធិបតី។

គណៈកម្មការនេះនឹងក្លាយជាផ្នែកមួយនៃដំណើរការដើម្បីយកមកប្រើឡើងវិញនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ២៥ និងកើតឡើងចំពេលមានការបារម្ភថា ថ្នាំ ដែលត្រាំលេបសម្រាប់ព្យាបាលជំងឺកូវីដរបស់គាត់ កំពុងប៉ះពាល់សុខភាពផ្លូវចិត្តរបស់គាត់។

ទន្ទឹមនឹងនេះដែរ លោកត្រាំបានអះអាងថាលោកស្រីប៉េឡូស៊ីជាមនុស្សឆ្កួតគួរតែស្ថិតនៅក្រោមការសង្កេតនិងចោទប្រកាន់លោកស្រីថាបានរៀបចំផែនការធ្វើរដ្ឋប្រហាររដ្ឋាភិបាល។

លោកស្រីប៉េឡូស៊ី ដែលបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពផ្លូវចិត្តរបស់ប្រធានាធិបតី និងសមាជិកសភាគណបក្សប្រជាធិបតេយ្យលោក ជេមី រ៉ាស្គីន ជាសាស្រ្តាចារ្យច្បាប់រដ្ឋធម្មនុញ្ញ នឹងធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រទី៩តុលានេះ ដើម្បីប្រកាសថា សភានឹងបង្កើតគណៈកម្មការមួយស្តីពីសមត្ថភាពប្រធានាធិបតីដើម្បីកាត់ផ្តាច់អំណាចនិងមុខងារនៅក្នុងការិយាល័យ។

ពួកសមាជិកសភាបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “ស្ថាប័ននីតិបញ្ញត្តិនឹងបង្កើតគណៈកម្មការមួយស្តីពីសមត្ថភាពប្រធានាធិបតីដើម្បីកាត់ផ្តាច់អំណាចនិងមុខងារនៅក្នុងការិយាល័យ។ ស្ថាប័នសភាអំពាវនាវឱ្យប្រើវិសោធនកម្មលើកទី ២៥ នៃរដ្ឋធម្មនុញ្ញអាម៉េរិកដើម្បីអនុញ្ញាតឱ្យសភាជួយធានាបាននូវការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាពនិងគ្មានការរំខាននៅក្នុងការិយាល័យខ្ពស់បំផុតនៅក្នុងស្ថាប័ននីតិប្រតិបត្តិរបស់រដ្ឋាភិបាល”។

សភាតំណាងរាស្រ្តត្រូវតែអនុម័តលើការបង្កើតគណៈកម្មការនេះប៉ុន្តែដោយហេតុថាបក្សប្រជាធិបតេយ្យគ្រប់គ្រងសភា​ ដូច្នេះសភាច្បាស់ជាអនុម័ត។ វាក៏នឹងបង្ខំឱ្យសមាជិកគណបក្សសាធារណរដ្ឋចំនួន ១៤ នាក់ដែលចូលរួមយុទ្ធនាការបោះឆ្នោតរបស់ត្រាំចេញមកនិយាយជាសាធារណៈអំពីសុខភាពផ្លូវចិត្តរបស់ប្រធានាធិបតីផងដែរ។

ទោះយ៉ាងណា ប្រធានព្រឹទ្ធសភារបស់គណបក្សសាធារណរដ្ឋលោក មីត ម៉ាកខូននែល ទំនងមិនយល់ព្រមឱ្យអនុម័តលើការបង្កើតគណៈកម្មការនេះទេ ដែលវាត្រូវការការអនុម័តមួយតង់ទៀតពីព្រឹទ្ធសភាទើបអាចបង្កើតបាន។

លោកស្រីប៉េឡូស៊ីបានក្រើនរំលឹកដល់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមានគម្រោងស៊ើបអង្កេតដើម្បីដកលោកត្រាំចេញពីតំណែង។ លោកស្រីបានយកមកប្រើនូវនីតិវិធីចោទប្រកាន់ប្រឆាំងនឹងលោកត្រាំកាលពីខែធ្នូ។ សភាបានអនុម័តមាត្រាចំនួនពីរប្រឆាំងនឹងរូបលោកប៉ុន្តែព្រឹទ្ធសភាបានជម្រះការចោទប្រកាន់ចេញពីលោកប្រធានាធិបតី។

លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅវិមានសភាកាពីតូលហ៊ីលថា “មកទីនេះនៅថ្ងៃស្អែក។ យើងនឹងនិយាយអំពីវិសោធនកម្មលើកទី ២៥”។

លោកត្រាំបានវាយបកវិញតាមរយៈបណ្តាញសង្គមធ្វីតធឺ ដោយនិយាយចម្អកប្រធានសភារូបនេះជាមួយនឹងសម្តីប្រមាថពេញនិយមរបស់គាត់ គឺ “ប៉េឡូស៊ីឆ្កួត”, “ប៉េឡូស៊ីឆ្កួតគួរតែជាមនុស្សដែលត្រូវស្ថិតនៅក្រោមការសង្កេត។ គេមិនមែនចេះតែហៅគាត់ជាមនុស្សឆ្កួតនោះឡើយ!”។

លោកក៏បានចែករំលែកបន្តលើធ្វីតធឺនូវការលើកឡើងរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលោក ម៉ាក គ្រីន ផងដែរ ដែលថា ប្រធានសភាកំពុងរៀបចំធ្វើរដ្ឋប្រហារ។ លោកគ្រីនបានសរសេរថា “ខ្ញុំមិននិយាយថាប្រធានសភាប៉េឡូស៊ីគ្មានសមត្ថភាពធ្វើរដ្ឋប្រហារនោះទេ។ លោកស្រីបានប្រើការចោទប្រកាន់ដកតំណែងធ្វើជាអាវុធរួចទៅហើយ តើមានអ្វីអាចឃាត់លោកស្រីពីការប្រើវិសោធនកម្មទី ២៥ ធ្វើជាអាវុធនោះ?”៕ ដោយ ៖ កញ្ញាដាលីស

លោកស្រីប៉េឡូស៊ីមានគម្រោងបង្កើតគណៈកម្មការមួយដើម្បីដកត្រាំចេញពីតំណែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ភ...

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ...