Home ព័ត៌មានជាតិ នយោបាយ រាជ​រដ្ឋា​ភិ​...

រាជ​រដ្ឋា​ភិ​បាល​ដាក់ចេញ​យុទ្ធសាស្ត្រ​៤ សម្រាប់​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ សេច​ក្ដីព្រាង​”​ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣” បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​៤​រួមមាន​៖ ការបង្ការ​ទប់ស្កាត់​,​កិច្ចការពារ​ផ្លូវច្បាប់​និង​សេវា​ពហុ​វិស័យ​,​ច្បាប់​និង​គោលនយោបាយនិងការតាមដាន​ត្រួតពិនិត្យ​និង​ការវាយតម្លៃ ។​ រាជរដ្ឋាភិបាល​ចាត់ទុកថា​សេចក្តីព្រាង​នេះ​គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់​សម្រាប់​កាត់បន្ថយ​អំពើហិង្សា​លើ​ស្ត្រី ។នេះ​បើ​យោងតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ។​

​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលាឆ្នាំ​២០២០​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្តីព្រាង​«​ផែនការ​សកម្ម​ភាពជា​តិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣»​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានឱ្យដឹងថា​៖​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​ឆ្នាំ​២០១៩-២០២៣ ត្រូវបានអភិវឌ្ឍន៍​ឡើង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤,​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣និងគោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​របស់កម្ពុជា​នៅក្នុង​គោលដៅ​ទី​៥ ស្ដីពី​៖«​ការសម្រេច​ឱ្យបាន​សមភាព​យេនឌ័រ​និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​និង​កុមារ​គ្រប់រូប​» ។​

​សេច​ក្ដីព្រាង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​២០១៩-២០២៣​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​៤​រួមមាន​៖​ការបង្ការ​ទប់ស្កាត់​, កិច្ចការពារផ្លូវច្បាប់​និង​សេវា​ពហុ​វិស័យ​, ច្បាប់​និង​គោលនយោបាយ និង ការតាមដាន​ត្រួតពិនិត្យ​និង​ការវាយតម្លៃ​។​

​ផែនការ​សកម្ម​ភាពជា​តិ​លើក​ទី​៣​នេះ​ជា​ផែនទី​តម្រង់ទិស​សម្រាប់​ក្រសួង ស្ថាប័ន​អ្នកពាក់ព័ន្ធ​ទាំង​នៅថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជននិង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​អនុវត្ត​ន៍ការងារ​បង្ការ​ទប់ស្កាត់​ឆ្លើយតប​និង​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​ភាព​ស័ក្តិ​សិទ្ធិខ្ពស់​ក្នុងគោលបំណង​ឆ្ពោះទៅ​កាត់បន្ថយ​ទម្រង់​នៃ​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេងស្រី​ដើម្បី​លើកកម្ពស់​សមធម៌​និង​បរិ​យាប័​ន្ន​សង្គម ​ស្រប​នឹង​ទិស​ស្លោក​នៃ​គោលដៅ​អភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព«​មិន​ទុក​នរណាម្នាក់​ចោល​»​។​

​ក្នុង​សេចក្តីព្រាង​ផែនការ​នេះ​ក៏បាន​គូស​រំលេច​ដែរ​ថា ​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ ឱ្យ​ទទួលបាន​ជោគជ័យតាម​ការរំពឹងទុក​ ទា​ម​ទារ​ឱ្យមាន​កិច្ចសហការ​និង​ការប្ដេជ្ញាចិត្ត​រួមគ្នា​រវាង​ក្រសួង​ស្ថាប័ន​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាព​នេះ​ឱ្យក្លាយ​ទៅជាការ​អនុវត្ត​ន៍ជាក់ស្ដែង​ទៅតាម​វិស័យ​នីមួយៗ​ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់​ឆ្លើយតប​ផ្ដល់​កិច្ច​អន្តរាគមន៍​និង​កិច្ចការពារ​ជូន​ជនរងគ្រោះ​ឱ្យបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...