មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តា​ខេត្ត ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ខេត្ត​បាន​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​បង្កើតឡើង​ដោយ​ក្រុម​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ បន្ទាប់ពី​អស់ជំនឿ​លើ​អតីត​មេដឹកនាំ​របស់​ពួកគេ និង​មិន​សង្ឃឹម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​រស់​ឡើងវិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ហេតុនេះ បានជា​ពួកគេ​សម្រេចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។​

យោងតាម​របាយការណ៍​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ដែល​រស្មី​កម្ពុជា ទទួលបាន​កាលពី​ថ្ងៃទី​៨ ខែតុលា បាន​បង្ហាញថា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ខេត្ត ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ មានដូចជាៈ

I-​ខេត្តបន្ទាយមានជ័យ : ១. លោក ខឺ​យ ស៊ីណា អតីត​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិ​ត្តិ​ខេត្តបាត់ដំបង និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ២. លោកស្រី រិ​ន ផល្លី អតីត​ប្រធាន​ចលនា​ស្ត្រី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ៣. លោក ស្រី នូ វណ្ណា អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ពួក និង​ជា​អតីត​សមា​ជិ​ក្រុមប្រឹក្សា​ស្រុក​ពួក ក្នុង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ជា​អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត បន្ទាយមានជ័យ​។ ៤. លោកស្រី រិ​ន ដា អតីត​សមាជិក​ចលនា​ស្រី្ត​ក្រុង​ប៉ោយប៉ែត នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

II. ខេត្ត​ឧ​ត្ត​រ​មានជ័យ :
១. លោក​ព្រឹទ្ធាចារ្យ ឃុន ឯល អតីត​អនុប្រធាន​ក្រុមការងារ​ខេត្ត អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ២. លោក គិញ វណ្ណៈ អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិ​ប​ត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អតីត​សមាជិក​ក្រុមប្រឹក្សា​សិក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ៣. លោក ទិ​ត ប៊ុនធឿន អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ត្រពាំង​ប្រាសាទ​។

III. ខេត្តបាត់ដំបង :
១. លោក ហ៊ុយ ហ៊ាង អតីត​សមាជិក​ក្រុមការងារ​ខេត្តបាត់ដំបង​។ ២. លោក លាង ស៊ីវ​ហេង អតីត​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ខេត្តបាត់ដំបង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ៣. លោក ស្រី ពា សោ​ផៃ អតីត​សមាជិក ក្រុមប្រឹក្សាឃុំ តា​មិ​ម ស្រុក​សង្កែ​។

IV. ខេត្តសៀមរាប​
១. លោក ញ៉ែម អែន អតីត​បក្ស​ផ្សេង និង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​។

V. ខេត្តកំពង់ធំ​
១. លោក ហួរ សំបូរ អតីត​សមាជិក​ក្រុមការងារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ២. លោក សុខ វិជ្ជា អតីត​សមាជិក​ក្រុមការងារ​។ ៣. លោក ង៉ែត ហេង អតីត​សមាជិក​ក្រុមការងារ​ខេត្តកំពង់ចាម​។​

VI. ខេត្តកំពង់ចាម
១. លោក វ៉ែន សុផល អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្តកំពង់ចាម​។ ២. លោក យ៉ង់ សា​រិ អតីត​សមាជិក​ក្រុមការងារ​ខេត្ត កំពង់ចាម អតីត​បក្ស​សង្គ្រោះ​ជាតិ ។ ៣. លោក ពុធ ចេង អតីត​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ខេត្តកំពង់ចាម អតីត​បក្ស​សង្គ្រោះ​ជាតិ ។ ៤. លោក ជុន គឹម​ស្រុ​ន អតីត​មេឃុំ អតីត​បក្ស​សង្គ្រោះ​ជាតិ​។ ៥. លោក ម៉េង ងួន អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក និង​ជា​ក្រុមប្រឹក្សា​ស្រុក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ៦. លោក យ៉ាន់ ចំរើន អតីត​អនុប្រធាន​បក្ស​ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ស្រុក អតីត​បក្ស​សង្គ្រោះ​ជាតិ​។

VII. ខេត្តពោធិសាត់
១. លោក សង វឿន ប្រធាន​ចលនា​យុវជន​ខេត្ត អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​ក្រៅពី​ខេត្ត​ដែល​បាន​រៀបរាប់​ខាងលើនេះ គឺ​នៅមាន​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្នាក់​ខេត្ត មួយចំនួនទៀត ក៏បាន​មក​ចូលរួម​ជាមួយ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ផងដែរ​។​

លោក ខឺ​យ ស៊ី​នឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​ថា មកដល់ពេលនេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បានរៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់​ខេត្ត​ស្រុក ក្រុង បាន​ចំនួន ២១ រាជធានី ខេត្តហើយ​។ ក្នុង​ខេត្ត​ដែល​បានប្រកាស​សុពលភាពរ​ច​នា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចំនួន ៨​ខេត្ត​ក្នុងនោះ​មាន​៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្ត​កំពង់​ស្តឺ ខេត្តពោធិសាត់ ។ ខេត្ត​ដែល​មិនទាន់​រៀបរាប ខេត្ត​ស្ទឹង​ត្រែ ខេត្ត​រត​គិរី ខេត្តមណ្ឌលគិរី និង​ខេត្តកោះកុង​។​

​លោក​បាន​បញ្ជាក់ថា រចនាសម្ព័ន្ធ​ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ៥០ ទៅ​៦០​ភារ​យ ជា​អតីត​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...