Home ព័ត៌មានអន្តរជាតិ គ្រប់គ្នាកំពុ...

គ្រប់គ្នាកំពុងសម្លឹងមើលតើនរណានឹងទទួលបានពានរង្វាន់ណូបែលសន្តិភាព

ពានរង្វាន់ណូបែលសន្តិភាព ដែលការចាប់អារម្មណ៍ខ្លាំងជាងគេប្រចាំសប្តាហ៍នៃពានរង្វាន់ប្រចាំឆ្នាំនេះ នឹងត្រូវប្រកាសនៅថ្ងៃសុក្រ (៩ តុលា) ខណៈអង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន នាងហ្គ្រេតា ថាន់បឺក និង អង្គការសុខភាពពិភពលោក ត្រូវគេមើលឃើញថាបេក្ខជនអាចទទួលបានជ័យលាភី។

ប្រធានគណៈកម្មាធិការណូបែលន័រវែសលោកស្រី បឺរីត រីអ៊ីសអាន់ឌឺសុន នឹងបង្ហាញឈ្មោះជ័យលាភីឆ្នាំ ២០២០ នៅម៉ោង ១១ ព្រឹក (ម៉ោង ៥ ល្ងាចនៅកម្ពុជា) នៅវិទ្យាស្ថានណូបែលក្នុងទីក្រុងអូស្លូ កន្លែងដែលការរឹតត្បិតការពារជំងឺកូវីដ នឹងកាត់បន្ថយចំនួនអ្នកសារព័ត៌មានច្រើនសម្បើម ដែលធ្លាប់បានចូលរួមកាលពីមុន។

នៅឆ្នាំនេះ បេក្ខជន ៣១៨ នាក់ត្រូវគេដឹងថា កំពុងស្ថិតក្នុងការពិចារណា ក្នុងនោះមានបុគ្គលចំនួន ២១១ នាក់ និង អង្គការចំនួន ១០៧ ។

ប៉ុន្តែឈ្មោះនៅក្នុងបញ្ជីត្រូវបានរក្សាជាការសម្ងាត់អស់រយៈពេល ៥០ ឆ្នាំមកហើយ ដែលធ្វើឱ្យការព្យាករណ៍មានការពិបាក។

លោក ស្វៀ ឡុដហ្គាដ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានកិច្ចការអន្តរជាតិន័រវែស និយាយថា “មានហេតុផលល្អៗដែលថាពានរង្វាន់នេះអាចនឹងធ្លាក់ទៅក្នុងវិស័យសារព័ត៌មាន”។

លោកបានពន្យល់ថា “ដើម្បីឱ្យអ្នកធ្វើសេចក្តីសម្រេចចិត្តធ្វើអន្តរាគមនៅក្នុងជម្លោះបាន ពួកគេត្រូវតែអាចបង្កើតមតិយោបល់ដោយផ្អែកលើព័ត៌មានត្រឹមត្រូវច្បាស់លាស់ ដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយ”។

ចាប់តាំងពីពានរង្វាន់ណូបែលដំបូងត្រូវបានផ្តល់ជូនក្នុងឆ្នាំ ១៩០១ មក ពានណូបែលសន្តិភាពមិនដែលផ្តល់ជូនដល់ការងារនៅក្នុងវិស័យសេរីភាពសារព័ត៌មានទេ។

ប៉ុន្តែអ្នកជំនាញជាច្រើនរូបនិយាយថា ពេលវេលានោះប្រហែលជាមកដល់ហើយ ដោយពួកគេលើកឡើងថា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (ស្គាល់ជាអក្សរកាត់ភាសាបារាំងថា RSF) និង អង្គការគណៈកម្មាធិការការពារអ្នកកាសែត (CPJ) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក អាចជាអ្នកឈ្នះ៕ ដោយ ៖ កញ្ញាដាលីស

នាងហ្គេតាថាន់បឺកក៏អាចមានលទ្ធភាពឈ្នះពានរង្វាន់ណូបែលសន្តិភាពដែរ សម្រាប់បេសកកម្មរបស់នាងដើម្បីបរិស្ថាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...