​ឃុំខ្លួន​ជនជាតិ​ចិន​២​នាក់​និង​ខ្មែរ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​២៧​គីឡូក្រាម​

957
ចែករម្លែក

​ដោយៈ​ស​រិ​ទ្​/​ភ្នំពេញៈ​មេខ្លោង​ជនជាតិ​ចិន​២​នាក់​និង​បក្ខពួក​ខ្មែរ​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​២៧​គីឡូក្រាម​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១២​ខែមេសា​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ជា​បន្តទៀត​។​

​មុននឹង​បញ្ជូនមក​តុលាការ​សមត្ថកិច្ច​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, លោក​សៀង​សុខ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មន្ដ្រីនគរបាល​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឡឹ​ក​វណ្ណៈ​បាន​ថ្លែងថា​ក្រុម​ជនសង្ស័យ​នេះ​ត្រូវ​បង្ក្រាបបាន​កាលពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៨​ដោយមាន​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​។​លោក​ឧ​ត្ត​ម​សេនីយ៍​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​បង្ក្រាបបាន​ទាំង​៤​នាក់ ទី​១៖​ឈ្មោះ លី ហុង​អ៊ី ជនជាតិ​ចិន​, ទី​២៖​ឈ្មោះ ស៊ី យ៉ាង​ហ្វុ​ង ជនជាតិ​ចិន​, ទី​៣៖​ឈ្មោះ ឈរ ប៊ុន​ឆាយ និង​ទី​៤៖​ឈ្មោះ សំ កុក​ឈាង ហើយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​៣​គោលដៅ​ផ្សេងៗ​គ្នា​។​

​គោលដៅ​ទី​១ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​អង្គរ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​, គោលដៅ​ទី​២ ផ្ទះ​លេខ​១២២ ផ្លូវ​លេខ​២ ក្នុង​បុរី​កាំ​កូ​ស៊ី​ធី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង​គោលដៅ​ទី​៣ ផ្ទះ​លេខ​១១២E2 ផ្លូវ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។ ប្រតិបត្តិការ​ទាំង​៣​ទីតាំង​ខាងលើនេះ​នគរបាល​ជំនាញ​ដកហូត​បាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ១៨.១៦៦​គីឡូក្រាម​, ហេ​រ៉ូ​អ៊ី​ន​២១៧.៨៣​ក្រាម និង​កេ​តា​មិន ៨.៣៨៣​គីឡូក្រាម សរុប​២៦.៧៦៨​គីឡូក្រាម​៕S/

​ឃុំខ្លួន​ជនជាតិ​ចិន​២​នាក់​និង​ខ្មែរ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​២៧​គីឡូក្រាម​

ទីតាំងផ្សាយពាណិជ្ជកម្ម