Home ព័ត៌មានជាតិ សង្គម ចុះពិនិត្យមើល...

ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្រ្តប៉ែកខាងលើនៃស្រុកបវេល

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តប៉ែកខាងលើនៃស្រុកបវេលលោក ងួន រតន: អភិបាលខេត្តបាត់ដំបង បានដឹកនាំអង្គភាពជំនាញ មានលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឈាងចូលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀនសិស្ស នៅសាលាបឋមសិក្សាកៀន និងសាលា​បឋមសិក្សាគោកឃ្មុំស្ថិតក្នុងឃុំគោកឃ្មុំ វិទ្យាល័យរូងជ្រៃ និងសាលាបឋមសិក្សាប្រគាប ស្ថិតក្នុងឃុំរូងជ្រៃ ស្រុកថ្ងគោល ខេត្តបាត់ដំបង និងបានយកម៉ាស់ និងជែល លាងដៃ មួយចំនួន ប្រគល់ជូនលោកនាយកសាលា លោកគ្រូ អ្នកគ្រូសម្រាប់ប្រើប្រាស់ បង្ការ និងការពារជម្ងឺឆ្លង កូវីដ-១៩ ។ ដែលសាលានិមួយៗ ទទួលបាននូម៉ាស់១០ប្រអប់(៥០០ម៉ាស់) និងជែល ១ កេស (១២ដប) ។

លោកអភិបាលខេត្តបានក្រើនរំលឹក ដល់លោកគ្រូ អ្នកគ្រូ ឲ្យរក្សា គម្លាត សុវត្ថិភាព តាមការណែរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរបស់ក្រសួងសុខាភិបាលដើម្បីការពារនិងចូលរួមទប់ស្កាត់ការឆ្លងងីករាលជំងឺកូវិដ១៩ដែលពិភពកំពុងមានការព្រួយបារម្ភ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...