Home ព័ត៌មានជាតិ សង្គម ស្នងការនគរបាល...

ស្នងការនគរបាលខេត្តចេញអន្តរាគមន៍សហការជួយសង្រ្គោះប្រជា ពល រដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគិរី

ដោយ:គ្រញូង/បាត់ដំបង ៖ លោក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរីបានឲ្យដឹងថា តាមស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងបង្កឱ្យមានការលិចលង់លំនៅដ្ឋាន សត្វពាហនៈរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រ្រុល្ខគីរីលោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យកម្លាំងនគរបាលចេញអន្តរាគមន៍សហការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះលោកស្នងការបានបញ្ជាឲ្យកម្លាំងនគររបាលខេត្តចុះទៅជួយអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋមួយចំនួនដែលលិចលង់ផ្ទះសម្បែង និងសត្វពាហន:ដោយជម្លៀសពូកគាត់ដឹកតាមរទេះឬតាមទូកកាណូតយកទៅដាក់នៅលើទីទួលសុវត្ថិភាព ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងបានណែនាំដល់អាណាព្យាបាលឲ្យមានការប្រ្ងុងប្រយ័ត្នចំពោះកូនចៅតូចកុំឲ្យចុះលេងទឹកអាចនាំឲ្យមានការលង់ទឹកស្លាប់នាំឲ្យមានការសោកស្តាយអស់មួយជីវិត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular