Home ព័ត៌មានជាតិ សង្គម ហុងទឹកបាសាក់ ...

ហុងទឹកបាសាក់ និងស្ពានព្រែកជីក ស្រុករុក្ខគីរីបាក់ដោយជំនន់ទឹកភ្លៀង

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ ជំនន់ទឹកភ្លៀងក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងបាន​បុកផ្តាច់ស្ពាន និងហុងស្តុកទឹកបាសាក់បណ្តាលឲ្យលំនៅស្ថានរបស់ប្រជាពលរដ្ឋលិចអស់ជាច្រើនខ្នង។

លោកវរ:សេនីយ៍ឯក ឆាយ ម៉ាប់ អធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា ទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្វើឲ្យមានទឹកជោរជន់ឡើងខ្ពស់បណ្តាលឲ្យទឹកបុកហុងទឹកបាសាក់បាក់ខូចជាច្រើនម៉ែត្រ ហើយបានបង្កឲ្យទឹកនៅក្នុងអាងដ៏ធំមួយនេះហូរបុកគំហុកខ្លាំងធ្វើឲ្យស្ពានមួយកន្លែងក្នុងឃុំព្រែកជីកបាក់ដាច់ធ្វើដំណើរលែងកើត ក្រៅពីនេះជំនន់ទឹកភ្លៀងខាងលើក៏បានឡើងជន់លិចដំណាំចម្ការ និងលំនៅស្ថានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង។

មកដល់ព្រឹកថ្ងៃទី៩ ខែតុលា នេះភ្លៀងនៅតែបន្តធ្លាក់ ចំណែកឯហុងទឹកដែលប៉ះពាល់ដោយទឹកជំនន់ខាងលើបានបង្កការខូចខាតបាក់ទំនប់ទឹកអស់ប្រមាណជិត២០ម៉ែត្រ។ ចំពោះមុខនេះកងកម្លាំងគណ:បញ្ជាការស្រុកទាំង៣កងឯកភាព និងក្រុមយុវជនកំពុងខ្នះខ្នែងចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសក្មេងៗ និងមនុស្សចាស់ផង​ដែរ។

ស្ថានភាពទឹកជំនន់ប្រែប្រួលហក់ឡើងខ្ពស់បង្កការព្រួយបារម្មណ៍ខ្លាំងនេះចាប់ផ្តើមតាំង​ពីវេលាម៉ោង២.០០នាទីរំលងអាធ្រាត ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ប៉ះពាល់ខ្លាំងដល់ឃុំចំនួន២ ក្នុងនោះមានឃុំបាសាក់ និងឃុំព្រែកជីក។ ភ្លាមៗនេះទំហំនៃការប៉ះពាល់ដោយទឹកជំនន់ខាងលើនេះនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយទេ។ មកទល់ពេលនេះឥទ្ធិពលសំពាធបានបង្កជាទឹកភ្លៀងធ្លាក់ពេសពេញទូទាំងខេត្តបាត់ដំបងធ្វើឲ្យស្ថានភាពទឹកភ្លៀងបានជន់លិចខ្លាំងប៉ះពាល់លើភូមិសាស្ត្រស្រុកជាច្រើនបូកទាំងបណ្តាស្រុកជាច្រើនទៀតនៅតំបន់ព្រំដែន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...