Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារជាតិនៃក...

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ដោយ:បញ្ញាសាស្ត្រ/បាត់ដំបង:មន្ត្រីជាន់ ខ្ពស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថាការរៀបចំផ្ដល់ឥណទានឡើងវិញនៅក្នុងអំឡុងពេលនៃការរងផលប់ពាល់ពីវីរុសកូវីដ១៩មានសារសំខាន់និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន។

  នេះជាការលើកឡើងរបស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូរបស់ធនាគារជាតិនៃកម្ពុជានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលរៀបចំធ្វើនៅស្រុកមោងឬស្សីខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ នេះ។

លោក ម៉ែន ភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា÷ដោយមើលឃើញពីអត្ថប្រយោជន៍នៃការផ្ដល់ឥណទានឡើងវិញសម្រាប់អតិថិជននៅក្នុងកំឡុងពេលកូវីដ១៩នេះកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំមួយស្ដីពីឥណទានរៀបចំឡើងវិញក្នុងគោលបំណងដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីដែលកំពុងប្រឈមនិងនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បងនិងមានការលំបាកក្នុងការទូរទាង់សង។ជាមួយនេះដែរក៏ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងកំឡុពេលកូវីដនេះផងដែរ។

ធនាគារជាតិនៃកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

លោកបានពន្យល់ឲ្យដឹងដែរថាអ្វីដែលជាអត្ថប្រយោន៍ដែលអតិថិជនយើងទទួលបានទៀតនោះគឺការផ្ដល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនទៀតផងដែរដូចជា÷ការពន្យាលពេលនិងបញ្ចុះអាត្រាការប្រាក់ ,ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន,ការពន្យារឥណប្រតិទាន(ពេលសង)និងការបន្ថែមឬការផ្ដាស់ប្ដូរអ្នកខ្ចីនិងអ្នកធានាជាដើម។

 នៅក្នុងការងារនេះលោកប្រធាននាយកដ្ឋានបានឲ្យដឹងដែរថាគិតត្រឹមដំណាច់ខែសីហាឆ្នាំ២០២០ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩បានចំនួនជាង ២៨ម៉ឺននាក់ក្នុងទំហំទឹកប្រាក់ចំនួន៤.៤៣៦,៥១ លានដុល្លារអាមេរិក (១១,៩២% នៃសមតុល្យឥណទានសរុប)។    ដោយឡែកសម្រាប់លោក គា បូរាណ ប្រធាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា÷ នៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជាដើម្បី  ជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ។គិតត្រឹមថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង២៧ម៉ឺន៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនចំនួន ជិត២៦ម៉ឺននាក់ស្នើជាង៩៤%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន ១២៦០ លានដុល្លារ។ 

   នៅក្នុងសិក្ខាសាលានេះដែរលោក ម៉ែន ភក្តី  បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាន់ពន្ធ័ទាំងអស់ចាំបាច់ត្រូវតែមានការដឹងយល់ឲ្យបានច្បាស់អំពីការងារនិងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីធ្វើជាមូលដ្ឋានសម្រាប់គាំទ្រនិងជួយប្រជាពលរដ្ឋរបស់ខ្លួនដើម្បីកុំឲ្យពួកគាត់ជាប់បំណុលវ័ណ្ឌករនិងរងការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញ ឬអ្នកឲ្យខ្ចីបុលក្រៅផ្លូវការ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...