Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្តដ...

រដ្ឋបាលខេត្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើល ស្ថានភាពជំនន់ទឹកភ្លៀង និងការងារបង្កបង្កើន ផលស្រូវស្រាលរដូវវស្សាជំហ៊ាន២ក្នុងស្រុកបវេល

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនិងការងារបង្កបង្កើនផលស្រូវស្រាលរដូវវស្សាជំហ៊ាន២ស្ថិតក្នុងស្រុកបវេលនិងពិនិត្យមើល នូវតម្រូវការបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធធារាសាស្ត្រចាំបាច់មួយចំនួន ដែលជាតម្រូវការរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋានស្រុកបាណន់ ខេត្ត
បាត់ដំបង ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនេះដែរ លោកងួន រតនៈ អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញនិងសហការី ចុះពិនិត្យ សំណង់ប្រព័ន្ធធារាសាស្រ្ត នៅភូមិម៉ាក់ក្លឿ ឃុំព្រៃខ្ពស់ និងសំណង់ទ្វារទឹកអូរដូនពៅ ដូចជា៖ ចំណុចទ្វារទឹក បង្វែរទឹកស្ទឹងមង្គលបុរីឲ្យហូរចូលប្រលាយអូរដូនពៅ ចូលអាងកំពីងពួយ ។ រួចបន្តចុះពិនិត្យសំណង់សិល្បការប្រព័ន្ធប្រឡាយ នៅប៉ែកខាងលើ នៃអាងទឹកកំពីងពួយនិងសិក្សាពីលទ្ធភាព នៃការពង្រីកបន្ថែមប្រព័ន្ធធារាសាស្រ្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូនប្រជាកសិករ និងទំហំនៃការពង្រីកផ្ទៃដីដាំដុះដំណាំ កសិកម្មទូទៅ សម្រាប់បម្រើឲ្យការងារស្រោចស្រព និងរក្សាទឹកទុកតាមតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាននានាក្នុងខេត្តបាត់ដំបង ។

លោកឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា៖ការងារបង្កបងើ្កនផលរហូតមកដល់ថ្ងៃទី៨ខែតុលាឆ្នាំ២០២០ ផ្ទៃដីដាំដុះស្រូវ សរុបសម្រេចបានចំនួន ៣៤៨.៥២០ ហិកតាស្មើនឹង១០៧,៨៣%នៃផែនការ៣២៣.២០០
ហិកតា ក្នុងនោះស្រូវស្រាលសរុប១៧៩ ៥៩៥ហិកតាស្មើនឹង១០៦,១៤% នៃផែនការ១៦៩ ២០០ ហិកតា ។ចំពោះការច្រូតកាត់ស្រូវ ស្រាលដើមរដូវវស្សាសម្រេចបានចំនួន១៤៣ ០៥៩ហិកតា ស្មើនឹង៧៩,៦៦% ទិន្នផលមធ្យម ៣,៨១៧តោនក្នុង១ហិកតាបរិមាណផលសរុបចំនួន៥៤៦.០៥៦ តោន ។

ស្រុកបវេលទឹកភ្លៀងសរុបពីខែមករា រហូតដល់ថ្ងៃទី៨ខែតុលាឆ្នាុំ២០២០ ចំនួន ៨៤៧,៥មីលីម៉ែត្រ ប៉ុន្តែចន្លោះពីថ្ងៃទី០៨ខែកញ្ញាដល់ថ្ងៃ៨ខែតុលាឆ្នាំ ២០២០ទទួលបានបរិមាណភ្លៀងសរុបចំនួន៣៧៦មីលីម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ គឺទទួលបានជំនន់ទឹកភ្លៀងបន្ថែមពីភូមិសាស្រ្តប៉ែកខាងលើនៃស្រុកកំរៀង ស្រុកភ្នំព្រឹក បានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវស្រាល ជំហាន២ នៅក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល ក្នុងនោះប៉ះពាល់ស្រូវសរុប២ ២១២ ហ.ត ក្នុងនោះ៖-១ ២០០ហិកតា ស្រូវដែលត្រូវច្រូតកាត់៩១២ហិកតា ស្រូវទើបតែដាំដុះបានចំនួន១២ថ្ងៃ
លោក អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ កោតសរសើរ ដល់បងប្អូនប្រជាកសិករទាំងអស់ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ក្នុងការបង្កបង្កើនផល ដោយមិនទុកឲ្យដីដែលនៅកន្លែងដែលមានប្រភពទឹកមិនឲ្យនៅទំនេរ ។ លោក បានមានប្រសាសន៍ផ្តាំផ្ញើនិងក្រើនរំលឹកផងដែរដល់ បងប្អូនប្រជាពលរដ្ឋ ដែលជាប្រជាកសិករ សូមយកចិត្តទុកដាក់ថែរក្សាទុកដាក់ តម្កល់ទឹកទុក មួយចំនួន ព្រោះបន្ទាប់ពីផុតព្យុះ នេះទៅ យើងអាចខ្សត់ខ្សោយទឹក។ម្យ៉ាងប្រសិនបើការងារបង្កបង្កើន
ផលជួបប្រទះបញ្ហាជមំងឺសត្វល្អិត ដែលបំផ្លាញដំណាំស្រូវ បន្លែបង្ការ ឬដំណាំឈើហូបផ្លែ ឬសត្វពាហនៈ កើតេជំងឺអុតក្តាម សូមទំនាក់ទំនងជាមួយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ដើម្បីសុំកាជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular