Home ព័ត៌មានជាតិ សង្គម ជំនួបពិភាក្សា...

ជំនួបពិភាក្សាការងារជាមួយនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា

ដោយៈមូលសម្បត្តិ/ភ្នំពេញៈ នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ លោកវ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការី បានទទួលជួបលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជានិងក្រុមជំនាញទីប្រឹក្សា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ លោក Nick Beresford បានជម្រាបជូនពីស្ថានភាពបច្ចុប្បន្ននៃការអនុវត្តគម្រោង ដែលរួមមានគម្រោងសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុ និរន្តរភាពថាមពល ការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច និងសំណើគម្រោង៣ រួមមាន ការគ្រប់គ្រងសំណល់ប្លាស្ទីកក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងកែប កម្មវិធីជាតិគាំទ្រប្រសិទ្ធភាពថាមពលនៅកម្ពុជា និងយន្តការហិរញ្ញវត្ថុដោយនិរន្តរភាព ដែលបាននិងកំពុងស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន។

លោក វ៉ាន់ មុនីនាថ បានសំដែងនូវការស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរក្នុងវិស័យបរិស្ថាន និងបន្តគាំទ្រលើសំណើគម្រោងថ្មី ព្រមទាំងបានពិភាក្សាលើគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីឱ្យកម្ពុជាក្លាយជាជាម្ចាស់លើការងារ និងមាននិរន្តរភាព ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព។ លោកបានជម្រាបជូនប្រតិភូតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិអំពីភាពរីកចម្រើន បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់កម្ពុជាក្នុងវិស័យបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីឆ្លើយតបទៅកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមចង្អុលបង្ហាញដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...