Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនក្រុ...

ឃាត់ខ្លួនក្រុមជនទំនើងពីរនាក់ បាញ់និងគប់កញ្ចក់រថយន្តលើអ្នកដំណើរតាមដងផ្លូវជាតិលេខ ៥

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: ជូនសង្ស័យដែរក្រុមក្មេងទំនើង 2 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយក្រោយពីបាញ់គប់លើកញ្ចក់រថយន្តអ្នកដំណើរនៅលើកំណាត់ផ្លូវជាតិលេខ 5 ។

កិច្ចប្រតិបត្តិការខាងលើនេះនេះនេះដោយមានការយកចិត្តទុកដាក់ពីដល់ខាងនគរបាលខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ទោ ខូវ លី បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស្រាចជ្រាវលើករណីក្រុមជនក្មេងទំនើង គប់កញ្ចក់រថយន្តនៅ តាមដងផ្លូវជាតិលេខ ៥នៅពេលយប់ ។

ជាកើស្តែងនៅវេលាម៉ោង១១ និង១៥ នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានកើតមានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេហើយសកម្មភាពនេះមានការស្ងប់ស្ងាត់ម្ដងរួចមកហើយតែឥឡូវត្រូវបានកម្រើកឡើងវិញតើធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 5 និងផ្លូវផ្សេងៗទៀតមានការបារម្ភព្រោះខ្លាចកើតមានករណីបែបនេះទៀតធ្វើឲ្យពួកគាត់ជួបគ្រោះថ្នាក់ដែលបង្កដោយការស្លាប់និងរបួស ។

ក្រោយពីទទួលបាននូវព័ត៌មានជាក់លាក់ពីអ្នកបើកបររថយន្តភ្លាមៗ អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវបន្ទាន់ស្វែងរកមុខក្រុមជនដៃដល់តែងតែបង្កការភយ័ខ្លាចនៅពេលបើកបររថយន្តពេលយប់។

ក្រោយការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារ វត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះ ១-ឈ្មោះ ផ្ទាត់ សុផា ភេទប្រុស អាយុ២០ ឆ្នាំ ២-ប្រាក់ គង់ ភេទប្រុស អាយុ២០ ឆ្នាំ អ្នកទាំង២រស់នៅជាមួយគ្នាក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តការខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងបាន ដាវ០១ ដើម ជំពាមកៅស៊ូ០១ ម៉ូតូ០១ គ្រឿង។

ចំពោះបក្ខពួកជនសង្ស័យចំនួន០៤ នាក់ ដែលជិះម៉ូតូ០២គ្រឿង បានរត់គេចខ្លួន ដែលជាមុខសញ្ញាបានរត់គេចខ្លួនចូលទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក ហ៊ុន ម៉ា​នី ផ្តល់​សម្...

ដោយៈ ភ្នំ​ខៀវ​/​ប៉ៃលិនៈ ល...

បិទ​ហាង​ខារ៉ាអូខេ ១១កន្លែ...

ដោយៈ វណ្ណៈ​/​ព្រះសីហនុៈ ន...

អាជ្ញាធរ​ស្រុក​មេមត់ រកឃើ...

ដោយៈ គង់​ហេង/ត្បូងឃ្មុំៈ ...

មន្ទីរពេទ្យ​នៅ​ជប៉ុន​រកកល...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...