Home ព័ត៌មានជាតិ សន្តិសុខ មួយគ្រួសាររបួ...

មួយគ្រួសាររបួសធ្ងន់ស្រាលដោយ សាររថយន្តសណ្តោងបុកពេលធ្វើដំណើររួមគ្នា

ដោយ:កំចាយ/កំពត: រថយន្តសណ្តោងធុនធំបានបុករថយន្តតូយ៉ូតាព្រូសបណ្តាលឱ្យមនុស្សប្រុសស្រីក្នុងគ្រួសារតែមួយរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូកាលពីវេលាជិតថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ខេត្តកំពត។ អ្នកបើកបររថយន្តសណ្តោងបានរត់គេចបាត់។

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើគឺ ១. ឈ្មោះប៉ែន ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបរព្រូស របួសស្រាល, ២. ឈ្មោះ កែវ  មុច  ភេទស្រី  អាយុ ២៨ឆ្នាំ ជាប្រពន្ធរបួសធ្ងន់ និងកូនស្រីពីរនាក់ទៀតរបួសស្រាល។ គ្រួសារនេះរស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ដោយ ឡែកអ្នកបើកបររថយន្តសណ្តោងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៩ ខែតុលាមានករណីគ្រោះថ្នាក់ចរាចរដោយរថយន្តធុនធំម៉ាក Dump Trailer បានបុករថយន្តតូយ៉ូតាព្រូសនៅលើផ្លូវជាតិលេខ៣៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧-៨ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ។ មុនគ្រោះថ្នាក់កើតឡើង​គឺរថយន្តសណ្តោងធុនធំបើកមកពីទិសខាងកើត រួចរេចង្កូតហើយបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរថយន្តព្រូសក្រឡាប់តែម្តង។ សមត្ថកិច្ចបានបន្តថាក្នុងស្ថានភាពបែបនោះអ្នកបើកបរថយន្ត Dump Trailerបានរត់គេចដោយបន្សល់ទុករថយន្តពាក់ស្លាកលេខកំពត4A-0038នៅនឹងកន្លែងកើតហេតុ។ លុះអ្នកជិតខាងចូលទៅជួយស្រាប់តែឃើញភាគីខាងរថយន្តព្រូសមានគ្នាបួននាក់រងរបួសធ្ងន់ស្រាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...