Home ព័ត៌មានអន្តរជាតិ ប្រមុខ​អង្គកា...

ប្រមុខ​អង្គការ​NATO និយាយថា​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​នឹង​ចាកចេញ​ពី​អា​ហ្វ​ហ្គានី​ស្ថាន​រួមគ្នា​

​អង្គការ​NATO​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​តុលា​ថា សមាជិក​របស់​ខ្លួន​នឹង​ពិគ្រោះ​ហើយ​សម្រេច​ចិត្ត​រួម​គ្នា​អំពី​ថា​ពេល​ណា​ដែល​ត្រូវ​ចាកចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​បន្ទាប់​ពី​ប្រធានាធិបតី​​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ បាន​ប្តេជ្ញា​ថា​នឹង​នាំយក​កងទ័ព​អាម៉េរិក​ត្រឡប់​ទៅ​ប្រទេស​អាម៉េរិក​វិញ​នៅ​ថ្ងៃបុណ្យ​ណូអែល​។​

​លោក ដូ​ណា​ល់ ត្រាំ ដែល​ត្រៀម​ខ្លួន​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី​០៣​ខែវិច្ឆិកា បាន​ធ្វើ​ការប្រកាស​ដ៏​ភ្ញាក់ផ្អើល​នៅ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ពុធ​ដោយ​បង្កើន​ការ​ជម្រុញ​សម្រាប់​​ពេលវេលា​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​វែង​បំផុត​របស់​អាម៉េរិក​នេះ​។​

​អគ្គលេខាធិការ​អង្គការ​NATO លោក ជេ​ន ស្តុល​ថិ​ន​ប៊ឺ​ក បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ថា​ខ្លួន​នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន នៅពេល​ណា​មាន​លក្ខខណ្ឌ​​ស្រម​ស្រប​ដែល​អនុញ្ញាត​ឱ្យ​នោះ​។​

​លោក ស្តុល​ថិ​ន​ប៊ឺ​ក បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​សេដូ​នីថា​”​យើង​បាន​សម្រេចចិត្ត​ចូល​ទៅក្នុង​ប្រទេស អា​ហ្វ​ហ្គានី​ស្ថាន​ជាមួយគ្នា​។ យើង​នឹង​ធ្វើ​ការសម្រេចចិត្ត​លើ​ការកែតម្រូវ​នៅពេល​អនាគត​ជាមួយ​គ្នា​ហើយ​នៅពេល​មាន​ពេលវេលា​សមស្រប យើង​នឹង​ចាកចេញ​ជាមួយគ្នា​” ។​

​អង្គការ​NATO​បាន​ចូល​ទៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​បន្ទាប់​ពី​ការវាយ​លុក​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ​២០០១ ដើម្បី​ផ្តួលរំលំ​ក្រុម​តា​លី​បង់ បន្ទាប់​ពី​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី​១១​ខែ​កញ្ញា ឆ្នាំ​២០០១​នៅ​សហរដ្ឋ​អាម៉េរិក​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ស្តុល​ថិ​ន​ប៊ឺ​ក បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ថា​នឹង​បញ្ចប់​បេសកកម្ម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន នៅពេល​សមស្រប​ណាមួយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...