Home ព័ត៌មានអន្តរជាតិ ដុំ​សាច់​ធំ​ដ...

ដុំ​សាច់​ធំ​ដុះ​គ្រប​ជិត​មុខ​រហូត​ពិការភ្នែក​ម្ខាង ទីបំផុត​ទទួលបាន​ការវះកាត់​កែប្រែ​វាសនា​

​បុរស​ជនជាតិ​នេ​ប៉ាល់ ម្នាក់​ដែល​មាន​ដុំ​សាច់​យ៉ាង​ធំ​ដុះ​គ្រប​ជិត​ផ្ទៃមុខ​ពាក់កណ្ដាល និង​បណ្ដាលឱ្យ​ពិការ​ភ្នែក​ម្ខាង ទីបំផុត​ទទួលបាន​ការវះកាត់​ដុំ​សាច់​នេះ​ចេញ​ហើយ​។​

​បុរស​អភ័ព្វ​ឈ្មោះ អា​សុក ស្រេ​ស្ថា វ័យ ៦០ ឆ្នាំ​មក​ពី​រដ្ឋធានី​ក​ដ្ឋ​មណ្ឌូ ប្រទេស​នេ​ប៉ាល់ ខាងលើ​នេះ​មាន​ជំងឺ neurofibromatosis​ជា​ជំងឺ​ហ្សែ​ន​ដ៏​ចម្លែក​ម្យ៉ាង​ដែល​បណ្ដាល​ឱ្យ​ដុំ​សាច់​ដុះ​លើ​ជាលិកា​សរសៃ​​ប្រសាទ​របស់គាត់​។​

​អតីត​គណនេយ្យករ​រូបនេះ​មាន​ដុំ​សាច់​ដុះ​លើ​ផ្ទៃមុខ​តាំងពី​គាត់​មាន​អាយុ ២ ឆ្នាំ ហើយ​នៅ​អាយុ ៣០ ឆ្នាំ ដុំ​សា​ច់នេះ​បាន​រីក និង​លូត​រហូត​ប្រវែង ១៥,២៤ សង់ទីម៉ែត្រ​គ្របដណ្តប់​ជាង​ពាក់កណ្តាល​​នៃ​ផ្ទៃមុខ​របស់គាត់ បណ្ដាលឱ្យ​គាត់​ពិការ​ភ្នែក​ស្ដាំ​ម្ខាង​។

​ថ្វីបើ​គាត់​ធ្លាប់​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ធ្វើ​ការវះកាត់​ម្ដង​ក្នុង​ឆ្នាំ​១៩៨៩ ក្ដី ក៏​ដុំ​សាច់​នេះ​បាន​បន្ត​លូត​មកវិញ និង​កាន់តែ​ធំ​ទៅៗ​។ ហើយ​ទោះបីជា​គាត់​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គណនេយ្យ​ក្ដី ក៏​គាត់​យល់ថា​កាន់តែ​ពិបាក​រក​ការងារ​ធ្វើ​ខ្លាំង​ឡើងៗ​ដោយសារតែ​រូបរាង​របស់​គាត់​។​

​ក្រោយ​ឪពុក​របស់​គាត់​ស្លាប់​ដោយសារ​ការ​គាំងបេះដូង ហើយ​ម្ដាយ​របស់​គាត់​ក៏​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល គាត់​គ្មាន​សល់​អ្វី​ទាំងអស់​។

​ដោយ​ធុញថប់​នឹង​ស្ថានភាព​ជំងឺ​របស់​ខ្លួន​កាន់តែ​ធ្ងន់​ឡើងៗ និង​ការបរាជ័យ​ក្នុង​ការវះកាត់ គាត់​បាន​សម្រេចចិត្ត​ស្វែងរក​វេជ្ជបណ្ឌិត​ពូកែៗ​ល្អ​បំផុត​ក្នុង​ពិភពលោក ដោយ​សង្ឃឹម​ថា​អាច​វះកាត់​តែម្ដង យក​ដុំ​សាច់​ចេញ​អស់​។​

​ក្រោយ​ជួប​បណ្ឌិត​អាម៉េរិក ម៉ាក​ខេ ម៉ាក​ឃី​ន​ណុន​ដែល​មាន​ឯកទេស​ខាង​វះកាត់​ដុំ​សាច់​ធំៗ គាត់​ក៏​បាន​ចាប់ផ្ដើម​រៃអង្គាស​មូលនិធិ​សម្រាប់​ការវះកាត់​។

​នៅ​ខែ​មីនា ឆ្នាំ ២០១៨ គាត់​ទទួល​ការវះកាត់​ដំបូង ហើយ​ចាប់តាំងពី​ពេលនោះ​មក គាត់​បាន​ទទួល​ការវះកាត់ ៥ លើក​ទៀត​ដែល​បាន​បន្ថយ​ទំហំ​ដុំ​សាច់​នេះ​រហូតដល់ ៩០%​។ ​ការវះកាត់​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ទំនុកចិត្ត​របស់​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​ឱ្យ​គាត់​និយាយ​ច្បាស់​ផង​ដែរ ព្រោះ​ដុំ​សាច់​បាន​គ្រប​បាំង​មាត់​របស់គាត់​។

​ភ្នែក​ស្តាំ​របស់​គាត់​បាន​ពិការ​មិន​អាច​កែ​កន់​បានឡើយ ប៉ុន្តែ​គ្រូពេទ្យ​បានដាក់​គ្រាប់ភ្នែក​សិប្ប​និមិត្ត​ដែល​បាន​ជួយ​ឱ្យ​គាត់​តម្លៃ​លើ​ខ្លួនឯង​ច្រើន​ជាង​មុន​។​

​ការ​មាន​ទំនុកចិត្ត​ខ្លាំង​ជាង​មុននេះ​បាន​ជួយ​ឱ្យ​គាត់​ស្វែងរក​ការងារ​នៅ​ភោជនី​ដ្ឋា​ន​នេ​ប៉ាល់ មួយ​កន្លែង​លើ​ទឹកដី​ថ្មី​ក្នុង​ក្រុង​ឈី​កា​ហ្គោ សហរដ្ឋ​អាម៉េរិក​ទោះបីជា​គាត់​ចង់​ត្រលប់​មក​កាន់​អាជីព​​ចាស់​ជា​គណនេយ្យករ​វិញ​នៅ​ថ្ងៃ​ណាមួយ​ក៏ដោយ​។​

​ហើយ​ទោះបីជា​ពេលនេះ គាត់​យល់​ថា​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ កាន់តែ​ងាយស្រួល​ចាប់​តាំង​វះកាត់​រួច​ក្ដី ក៏​គាត់​នៅតែ​សង្កេតឃើញ​មនុស្ស​ប្លែក​មុខ​សម្លឹង​សម្លក់​គាត់​ប៉ុន្តែ​សង្ឃឹម​​ថា​ថ្ងៃ​ណាមួយ គេ​នឹង​មើល​ឃើញ​គាត់​ដូច​គេ​ដូច​ឯង​។​

​ដោយ​ត្រូវ​វះកាត់​យ៉ាងតិច ២ លើក​ទៀត​ដើម្បី​កាត់​ដុំ​សាច់​ដែល​នៅ​សេសសល់​ចេញ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន គាត់​សង្ឃឹមថា ក្ដី​សុបិន​នេះ​នឹង​ក្លាយជា​ការពិត​។​ហើយ​បំណងប្រាថ្នា​ចុង​​ក្រោយ​របស់​គាត់​គឺ​ចង់​ឱ្យ​អ្នក​ដែល​មាន​ជំងឺ​ដូច​គាត់ រក​ការងារ​បាន​ធ្វើ​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...