Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​,​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​រួមគ្នា​បន្ត​បោះបង្គោល​ព្រំ​ឧទ្យាន​បេ​តិ​ភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែងមានជ័យ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្តីពី​ដំណើរ​ការបន្ត​បោះបង្គោល​ព្រំ​នៅ​ឧទ្យាន​បេ​តិ​ភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែងមានជ័យ​។​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​ព្រះវិហារ​ដោយមាន​ការចូលរួម​ពី​ប្រធាន​នាយកដ្ឋាន​ជំនាញ​បោះបង្គោល​ព្រំ​នៃ​ក្រសួងបរិស្ថាន​,​មន្ត្រី​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​ថ្នាក់ជាតិ​,​ថ្នាក់​ខេត្ត​និង​មន្ត្រី​ស្ថាប័ន​ចំណុះ​ខេត្ត​ជាច្រើនរូប​។​

​លោក ឈិ​ត សំអាត​អនុប្រធាន​គម្រោង USAID ព្រៃ​ឡង់​បៃតង ប្រចាំ​កម្ពុជា​បាន​ថ្លែងថាៈ ក្រសួងបរិស្ថាន ក្រោម​ជំនួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID បានកំណត់ ផែន​ការបោះ​បង្គោលព្រំ ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង ចំនួន ៥៣​បង្គោល ។​ដោយ​នៅក្នុង​ឆ្នាំ​២០១៨ កន្លងមក សម្រេចបាន​ការបោះបង្គោល​រួចរាល់ ចំនួន ៤០​បង្គោល​រួចហើយ គឺ​នៅសល់តែ ១៣​បង្គោល​ទៀត ប៉ុណ្ណោះ ដែល​គ្រោង​នឹង​បន្ត​បោះ​រួចរាល់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។

​លោក ឈិ​ត សំអាត បានស្នើ​ដល់ អាជ្ញាធរខេត្ត ក្រុង ស្រុក និង​មន្ត្រី​ជំនាញ​មូលដ្ឋាន ត្រូវធ្វើ​យ៉ាងណា ជម្រុញ​ឱ្យ​ដំណើរការ នៃ​ការបោះ បង្គោលព្រំ​ឱ្យបាន​លឿន​បំផុត ដើម្បី​រួមគ្នា​ការពារ​តំបន់ «​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែងមានជ័យ​»​នេះ​ឱ្យនៅ​គង់វង្ស​និង​ជា​ប្រយោជន៍​ដល់​ការ​ស្រូបយក​ចំណូល ពី​វិស័យ​ទេសចរ ទាំង​ក្នុង និង​ក្រៅ​ស្រុក និង​ការ ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ និង​សហគមន៍​ផងដែរ​។​

​លោក ស៊ូ សិរី​អភិបាលរង​ខេត្តព្រះវិហារ បាន​ថ្លែងថាៈ​យោងសេចក្តី​សម្រេច​លេខ​០២១ សសរ​.​ប​ស្ថ ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ របស់​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត​ព្រះវិហារ បានសម្រេច បង្កើត​ក្រុមការងា​សម្របសម្រួល​មួយ​។​រៀបចំ​បែងចែក​តំបន់​គ្រប់គ្រង បោះបង្គោល​ព្រំប្រទល់ និង​ចុះបញ្ជី​ដី​រដ្ឋ នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ និង​តាម​តំបន់​ធម្មជាតិ​នានា​ទៀត ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ តាម​លិខិត​បង្គាប់ការ លេខ​០០១/២០ លបក ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​។​


​លោក ស៊ូ សិរី អភិបាលរង​ខេត្តព្រះវិហារ បានស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សូមឱ្យ​បន្ត​សហការ​ជា មួយ​អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ ពិសេស អង្គការ WCS និង​គម្រោង​ព្រៃ​ឡង់​បៃតង ដែល​តែង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​កិច្ចការងារ​បោះបង្គោល​ព្រំ​ឧទ្យាន​ភ្នំ​ត្បែង​នេះ​។


​លោក ស៊ូ សិរី ក្នុងនាម​អាជ្ញាធរខេត្ត បានស្នើ​ដល់​គណៈកម្មាការ​វាស់វែង​កាត់​ឆ្វៀល​ដី និង​អាជ្ញាធរ ស្រុក​នៅក្នុង​មូលដ្ឋាន​សូម​ពិ​ត្យ​និង​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ធ្វើការ​កំណត់​បែង​ចែក​តំបន់​គ្រប់គ្រង បោះបង្គោល​ព្រំ​។​ចុះបញ្ជី​ដី​រដ្ឋ នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ និង​នៅតាម​តំបន់​ធម្មជាតិ​នានា ក្នុង​ខេត្តព្រះវិហារ​ជាពិសេស​មិនត្រូវ​កាត់​ឆ្វៀល​ដី​ព្រះរាជ​ទ្រព្យ​ជាដាច់ខាត​បើទោះបី​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ ផល​ក៏ដោយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ​ក្រសួងយុត្តិ...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

​មន្ត្រី​​អះអាងថា​ផ្ទៃដី​...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...