Home កីឡា ក្រុម អា​សេណ​...

ក្រុម អា​សេណ​ល បិទ​ថ្នាល​បណ្តុះ​កីឡាករ ហា​ឡេ អេ​ន បន្ទាប់ពី​រកឃើញ​បុគ្គលិក​ម្នាក់​វិជ្ជមាន កូ​វីដ​១៩

​ក្លិប​អា​សេណ​ល​( Arsenal) បាន​បិទ​ថ្នាល​កីឡាករ ហា​ឡេ អេ​ន (Hale End) បន្ទាប់ពី​សមាជិក ម្នាក់​នៃ​ក្រុមការងារ​ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​
​ ​
​បុគ្គល​រូបនោះ​បានធ្វើ​ដំណើរ​ទៅ​បរទេស​ហើយ​បាន​វិល​ត្រឡប់មក​ថ្នាល​បណ្តុះបណ្តាល​កីឡាករ មុនពេល​ទទួលបាន​ល​ទ្ធ​ផល​តេស្ត​។​
​ ​
​លទ្ធផល​ដែល​ទទួលបាន​នៅ​ម៉ោង​៥​ល្ងាច​បង្ហាញថា វិជ្ជមាន​កាលពី​ពុធ ដែល​ធ្វើ​ឲ្យ​ក្លិប Arsenal បិទ​ថ្នាល Hale End រហូតដល់​មានការ​កត់សម្គាល់​បន្ថែ​ម​ទៀត​។​
​ ​
​សមាជិក​៦​នាក់​ផ្សេង​នៃ​ក្រុមការងារ​បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក ជា​វិធានការណ៍​បង្ការ ហើយ​ថ្នាល​ត្រូវបាន​បិទ ដើម្បី​ធ្វើការ​សម្អាត​។​
​ ​
​នៅពេលនេះ​ក្លិប Arsenal បាន​ងាក​មក​ពិនិត្យមើល​កា​ម៉េ​រ៉ា​សុវត្ថិភាព ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា តើ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ប៉ុន្មាន​នាក់​។​
​ ​
​សេចក្តីថ្លែងការណ៍​រប​ស់​ក្លឹប​នេះ​សរសេរថា “​យើង​អាច​បញ្ជាក់បាន​ថា សមាជិក​ម្នាក់​នៃ​ក្រុម ការងារ​នៅ​ថ្នាល​បណ្តុះបណ្តាល​កីឡាករ​របស់​យើង​តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ ១៩​។ ជា​លទ្ធផល​សមាជិក​៦​នាក់​ផ្សេងទៀត​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក ហើយ​យើង​ធ្វើការ​តាមដាន ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Arsenal

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

ហ្វូង​កណ្តូប​អុកឡុក​ទ្វីប...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​ថៃ​ដាក់ពង្រាយ​កម្ល...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...