ប្រទេសថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង ចិន រុស្ស៊ី និង អង់គ្លេសដើម្បីធានាបាននូវការទទួលបានថ្នាំវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា(កូវីដ១៩) នៅពេលណាក្រុមហ៊ុនទាំងនេះផលិតវាចេញដែលជាការខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីបើកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ឡើងវិញ។
លោកណាខន ព្រេមស្រ៊ី ប្រធានវិទ្យាស្ថានថ្នាំវ៉ាក់សាំងជាតិថៃ បាននិយាយថា ប្រទេសថៃដែលជាប្រទេសដំបូងគេនៅក្រៅប្រទេសចិនក្នុងការរកឃើញវីរុសនេះក៏រំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ Oxford និងសម្ពន្ធភាពវ៉ាក់សាំងកូវីដ១៩ដែលគេស្គាល់ថាCOVAXនៅចុងខែតុលា។
លោកបាននិយាយថារដ្ឋាភិបាលចង់ទទួលបានថ្នាំវ៉ាក់សាំងច្រើនដូសដំបូងគេក្នុងរយៈពេល៣ ទៅ៦ ខែ នៅពេលថ្នាំវ៉ាក់សាំងអាចទិញបាននោះ។
ប្រទេសថៃបានរួចផុតពីការឆ្លងវីរុសក្នុងសហគមន៍ ដោយមានតែ២ករណីប៉ុណ្ណោះចាប់តាំងពីចុងខែឧសភា។ រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រាឃើញករណីឆ្លងវីរុសកូរ៉ូណាជិត៣.៦០០នាក់ចាប់តាំងពីប្រទេសនេះបានរកឃើញវីរុសនេះដំបូងនៅក្នុងខែមករា។
ថៃក៏មានកម្មវិធីសិក្សាស្រាវជ្រាវវ៉ាក់សាំងផ្ទាល់របស់ខ្លួន ហើយការសាកល្បងដំណាក់កាលដំបូងលើមនុស្សគ្រោងធ្វើនៅខែធ្នូ៕ប្រែសម្រួល៖សុខា/sn

រដ្ឋាភិបាលថៃចង់ទទួលបានថ្នាំវ៉ាក់សាំងច្រើនដូសដំបូងគេក្នុងរយៈពេល៣ទៅ៦ខែនៅពេលថ្នាំវ៉ាក់សាំងអាចទិញបាននោះ