​អាជ្ញាធរ​រាជធានី មាន​សមត្ថភាព​ប្រមូល​សំរាម​បាន​២.០០០​លើ​ជាង​២.៨០០​តោន​ក្នុង​មួយថ្ងៃ

ដោយៈ រ៉ា​ម៉ន​/​ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឱ្យដឹងថាៈ មកដល់ពេលនេះ ទាំង ១៤ ខណ្ឌ និង​សង្កាត់​ទាំង ១០៥ បាននិងកំពុង​ដៃ​ដុតជើង ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​ធ្វើ​សកម្មភាព ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ ដែល​មកដល់ពេលនេះ ក្នុង​មួយថ្ងៃ យើង​ប្រមូល​សំរាម បាន​ប្រមាណ​២.០០០​តោន ខណៈដែល​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ មាន​សម្រាម ចំនួន ២.៨៦៥ តោន ។​មានន័យថា​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​គ្រប់គ្រង​ការប្រមូល​សំរាម បាន​មួយកម្រិត​ធំ​ហើយ​។​លោក​ជឿជាក់ថា​មិនយូ​ទេ​ការប្រមូល​សំរាម​នឹង​លែង​ជា​បញ្ហា​បើទោះបី​កម្មករ ស៊ិន​ទ្រី ធ្វើ​កូដកម្ម មិន​ប្រមូល​សំរាម​ក៏ដោយ​។​

​ការបញ្ជាក់​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​៩​ខែតុលា​នេះ​នៅពេល​លោក​បានទទួល​គ្រឿងចក្រ​មួយ​សំរាប់​ចូក​រុញ​ដី​មួយគ្រឿង ពី​លោក​ប្រធាន​ក្រុមហ៊ុន​KNN​ដើម្បី​យកមក​ធ្វើ​សកម្មភាព​កើប​រុញ​និង​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ ។​


​ក្នុងពេល​ទទួល​គ្រឿងចក្រ ខាងលើ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថាៈ ការផ្ដល់​គ្រឿងចក្រ មួយគ្រឿង​នេះ វា​នឹង​ជួយ​រំលែក​ការងារ ដល់​អាជ្ញាធរ រាជធានី​ភ្នំពេញ មួយកម្រិត​ដែរ​។ លោក​អភិបាល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​KNN​ដែល​បានប្រគល់​នូវ​គ្រឿងចក្រ​មួយគ្រឿង​នេះ មកដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​លើ​ការងារ ប្រមូល​សំរាម នៅពេលដែល រដ្ឋបាល​រាជធានី​ភ្នំពេញ មានការ​ខ្វះខាត​នូវ គ្រឿងចក្រ នៃ​ការប្រមូល​សំរាម​នេះ​។​

​ជាមួយគ្នា​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថាៈ កិច្ចការងារ​ប្រមូល​សំរាម យើង​បាន​គិតគូរ តាំងពី​ឆ្នាំ​២០១៩ មក ដោយ​យើង​បាន​ចែក ម៉ូតូ​កង់​បី សំរាប់​ដឹក​សំរាម នៅតាម​បណ្ដា​ខណ្ឌ​ទាំង ១៤ និង​សង្កាត់​ទាំង ១០៥ ជាមួយនឹង​ការទិញ​គ្រឿងចក្រ ចំនួន​៧០ គ្រឿង ដើម្បី​ដឹកជញ្ជូន​សំរាម ទៅ​ចាក់​ទីលាន​ផងដែរ​។​
​លោក​ក៏បាន​បន្តថាៈ​មកដល់ពេលនេះ​ទាំង​អគ្គស្នងការ​នគរបាល​ជាតិ​ទាំង​អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ក៏បាន​សន្យា​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ ទាំងពីរ​ភេទ​នេះ ប្រមាណ ២​ពាន់​នាក់ មកជួយ​លើ​ការងារ​ដឹកជញ្ជូន និង​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ផងដែរ​។ តែ​ទោះបីជា​យ៉ាងណាក្តី កម្លាំង​ទាំងនេះ យើង​មិនទាន់​យក មកប្រើប្រាស់​នៅឡើយ​ទេ ។​

​ក្នុងឱកាស​នោះដែរ លោក​អភិបាល​រាជធានី ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ទុកដាក់ វេច​ខ្ចប់​សំរាម​ឱ្យបាន​ល្អ​កុំ​យកទៅ​បោះចោល​នៅតាម​ទីសាធារណៈ​អាច​យកទៅដាក់​នៅ​ដេប៉ូ​ចាក់សំរាម ដែល​រៀបចំឡើង ដោយ​អាជ្ញាធរ​ខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ ។ ការធ្វើ​បែបនេះ និង​ជួយ​សម្រួល​ការងារ​ច្រើន សម្រាប់​ក្រុមការងារ ដឹក​សំរាម ជញ្ជូន​សំរាម របស់​យើង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃោរ​,ឃោរឃៅ​,ឃោស​,ឃោសនា​,ឃ...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

ជួសជុល​ផ្លូវលំ ដែល​ខូចខាត...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...