Home ព័ត៌មានជាតិ សន្តិសុខ ​កម្លាំងប្រដា...

​កម្លាំងប្រដាប់អាវុធ ចុះជួយ​សង្គ្រោះ​ជនរងគ្រោះ ដោយ​ទឹកជំនន់ លិច​ផ្ទះ នៅ​ស្រុក​រុក្ខ​គី​រី​

ដោយៈ គ្រញូង​/​បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​កម្លាំងចម្រុះ​នគរបាល​ខេត្ត ស្រុក ចំនួន​ជាង ៧០ នាក់ បាន​បន្ត​ចុះ​រុករក ប្រជាពលរដ្ឋ ដែល​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង រស់នៅ​ភូមិ​ដាច់ស្រយាល ស្ថិ​ក្នុងភូមិ​បឹង​ធ្មូ​យ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ដែល​ពុំមាន​លទ្ធភាព ចេញ​មករក​ទីទួល​សុវត្ថិភាព​បាន​។​

​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹងថាៈ តាមរយៈ​ការរាយការណ៍ របស់លោក​មេភូមិ​បឹង​ធ្មួ​យ បាន​ប្រាប់ថាៈ មាន​ក្មេង ៤ នាក់ ផ្ទះ​កំពុង​លិច​ទឹក នៅ​ដាច់​ឆ្ងាយ​ពី​គេ ហើយ​ឪពុកម្ដាយ មិន​នៅ ទៅធ្វើ​ការ​នៅ​រោងចក្រ​ឯ​ភ្នំពេញ​។ ក្រោយពេល​ទ​ទូល​ព័ត៌មាន​ភ្លាម លោក​បាន​ដឹកនាំ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដោយបាន​យក​ទូក ចុះទៅ​សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក ជួយសង្គ្រោះ និង​ប្រគល់ជូន​លោក​មេភូមិ មកដល់ពេលនេះ យើង​បាន​សង្គ្រោះ​ប្រជាពលរដ្ឋ ទាំងចាស់ ក្មេង ចំនួន ៩ នាក់​ហើយ យកមក​កាន់​ទីទួល​សុវត្ថិភាព ។ បើសិនជា​ទៅ​ជួយ​មិនទាន់ ទាំង​ក្មេង ទាំងចាស់ ចំនួន​៩​នាក់ អាច​ស្លាប់ ដោយសារ​លង់ទឹក ឬ​ដោយ​ដាច់បាយ ឬ​អាច​សត្វ​អាសិរ្ពិស ចឹក (​ខាំ​) ជាមិនខាន​៕S/

​រូបថត​រះ​មេ​ប៉េអឹម​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​
​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​លិច​ផ្ទះ​នៅ​ដាច់ស្រយាល​ពី​គេ​បាន​៩​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​ត្រួតពិនិត្យ និង​គ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ខ្សែ​ផ្លូវ​សរុប​ទាំង​៣៨​ប...

ដោយ​: សុផល / សៀមរាប​: លោក...

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...