ដោយៈសរិទ្ធ/ភ្នំពេញៈបុរសជនជាតិសេរ៉ាឡេអូនម្នាក់ជនជាតិនីហ្សេរីយ៉ាម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់ទៀតបានត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី៩ខែតុលាឆ្នាំ២០២០។ដើម្បីសាកសួរករណីជួញដូរ គ្រឿងញៀនលាក់ក្នុងកញ្ចប់បញ្ញើពីកម្ពុជាទៅអូស្ត្រាលី។

មនុស្សទាំង៣នាក់នេះឈ្មោះ CONTH ABDUL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ សេរ៉ាឡេអូន។ឈ្មោះ OGAN DIMMA LGWELINUSភេទប្រុសអាយុ២៩ឆ្នាំជនជាតិនីហ្សេរីយ៉ានិងឈ្មោះហានលីសភេទស្រី អាយុ២៨ឆ្នាំជនជាតិខ្មែរ។បុរសជនជាតិសេរ៉ាឡេអូនម្នាក់ជនជាតិនីហ្សេរីយ៉ាម្នាក់និងស្ត្រីជនជាតិខ្មែរម្នាក់នេះត្រូវមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមហ៊ុនFedexExpressដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសឿនមុនីរ័ត្នឃាត់ខ្លួនកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២០វេលាម៉ោង៩:៤៥នាទីព្រឹក។

ខណៈពេលដែលបានដំណើការត្រួតពិនិត្យកញ្ចប់បញ្ញើពីកម្ពុជាទៅអូស្ត្រាលីមានមិនប្រក្រតីដោយបង្កប់គ្រឿងញៀនក្នុងសៀវភៅអាន។ជាលទ្ធផលសមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៩៩៣,៤២ក្រាម៕S/