Home ព័ត៌មានជាតិ នយោបាយ សម្តេចនាយក​រដ...

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ពីរ​ចំណុច​ចុងក្រោយ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​មិញ​

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ពីរ​ចំណុច​ចុងក្រោយ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​មិញ​

ដោយៈ​មុនី​រ័ត្ន​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ពីរ​ចំណុច​ចុងក្រោយ​ដែល​ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​សុក្រ ៧​រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​។​
​ប្រសាសន៍​នោះ​គឺ​១- ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូ​វី​៥-១៩ ប្រទេស​កម្ពុជា​នៅ​រក្សាបាន​នូវ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង ស្ថានភាព​ល្អប្រសើរ បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​។ ជាក់ស្ដែង រាជរដ្ឋាភិបាល​នៅមាន​លទ្ធភាព គ្រប់គ្រាន់​ដើម្បី​បញ្ចេញ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ចរន្ត​ក្នុង​ការបើក​បៀវត្សរ៍​រៀងរាល់​២​សប្តាហ៍​ម្តង​ជូន មន្ត្រីរាជការ​ទូទាំងប្រទេស និង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​គាំទ្រ​ដល់​កម្មវិធី​វិនិយោគសាធារណៈ ជាអាទិ៍ ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក និង​គម្រោង​ខ្នាតតូច​នៅតាម​សហគមន៍​មូលដ្ឋាន​។​
២- ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​គ្រោះទឹកជំនន់​ដែល​បាននិងកំពុង​កើតមាន​នាពេល​បច្ចុប្បន្ន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ចាត់ វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុងការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិសាស្ត្រ​ដែល ទទួលខុសត្រូវ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ព្រមទាំង​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា​នូវ​ការលំបាក​និង​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​
​សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ទាំងស្រុង​ដូចតទៅៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...