Home ព័ត៌មានជាតិ សង្គម បិទ​វគ្គ​តម្រ...

បិទ​វគ្គ​តម្រង់​ទិសដៅ​ការងារ អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២​នៃ​ខេត្តសៀមរាប​

ដោយៈ គូលែន / សៀមរាបៈ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បិទ​វគ្គ តម្រង់​ទិសដៅ​ការងារ អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង ១២ របស់​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​។​

​លោក ទៀ សីហា បានបញ្ជាក់​ថាៈ វគ្គ​តម្រង់ទិស​នេះ មាន​រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី ៧-៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន​សិក្ខាកាម​ចូលរួម ប្រធាន ឬ​អនុប្រធាន គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក ទាំង​១២ ។

ទោះបីជា​វគ្គ​តម្រង់ទិស​ការងារ អនុសាខា​ក្រុង​/​ស្រុក ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ ដែលជា​ពេលវេលា​ខ្លី​ក្តី ក៏​វគ្គ​នេះ តាមរយៈ​ការបង្ហាញ​ពី ប្រធានបទ​សំខាន់ៗ ដូចជា មូលដ្ឋានគ្រឹះ​កាកបាទក្រហម រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច​អនុសាខា ក្រុម​អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា សកម្មភាព​វិស័យ​ស្នូល​ទាំង ៤ រួមទាំង​ការងារ​គ្រប់គ្រង ប្រើប្រាស់​ថវិកា ជូន​អស់លោក លោកស្រី ជា​សិក្ខាកាម​ទាំងអស់ បាន​យល់ដឹង និង​ជា​ជំនួយ​តម្រង់ទិស សំដៅ​អនុវត្ត​សកម្មភាព នៅតាម​បណ្តា​អនុសាខា បាន​ត្រឹមត្រូវ តាម​គោលការណ៍ របស់​កាកបាទក្រហម​កម្ពុជា​យើង​។​

​បន្ទាប់ពី​ពិធី​បិទ​វគ្គ​នេះ លោក​ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​ប្រគល់ជូន នូវ​អាវ​ពោង ដែល​ទទួលបាន​ពី កាកបាទ​ក្រហ​កម្ពុជា ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក ទាំង ១២ ផងដែរ​៕S/

​រូបភាព​: ពិធី បិទ​វគ្គ​តម្រង់​ទិសដៅ​ការងារ​អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ របស់​ខេត្តសៀមរាប​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...