Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ដែល​រស...

ពលរដ្ឋ​ដែល​រស់នៅ ប៉ះពាល់​លើដី​ចំណីផ្លូវ បាន​ចូលរួម​សហការ និង​រុះរើ​សំណង់​

​ដោយៈ គូលែន / សៀមរាបៈ ប្រជាពលរដ្ឋ ដែល​រស់នៅ​ប៉ះពាល់ លើដី​ចំណីផ្លូវ ក្នុង​សង្កាត់​ស្លក្រាម និង​សង្កាត់​សៀមរាប បាន​ចូលរួម​សហការ និង​រុះរើ​សំណង់ សម្រាប់​ការអនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ការចុះ​សម្របសម្រួល និង​រុះរើ​សំណង់ រំលោភ​លើដី​ផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ទី​៤ សម្រាប់​ការអនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​សៀមរាប​។​

​លោក ពិន ប្រាកដ បានបញ្ជាក់​ថាៈ សម្រាប់​ការអនុវត្ត គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប យើង​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ប៉ះពាល់ លើដី​ចំណីផ្លូវ​នានា ក្នុង​ក្រុង​សៀមរាប បាន​ចូលរួម​សហការ និង​រុះរើ​សំណង់​របស់ខ្លួន​។​

​លោក​បាន​បន្តថាៈ ក្រុមការងារ ក៏បាន​ផ្សព្វផ្សាយ និង​ណែនាំ ដល់​ប្រជាពលរដ្ឋ ឱ្យចូល​រួមសហការ និង​រុះរើ​សំណង់​នានា ព្រមទាំង​សំភារ​ផ្សេងៗ​ទៀត លើ​ខ្សែ​ផ្លូវ ចំនួន ២​ខ្សែ ដែល​រួមមាន ខ្សែ​ផ្លូវ AD-02 និង EN-02 ចាប់ពី​ចំណុច​មុខ​ហាង ហៃ​វិ​ន​អង្គរ ផ្លូវ ៦០​ម៉ែត្រ រហូតដល់​ផ្លូវ ៣០​ម៉ែត្រ (​ផ្លូវ​ក្រវាត់ក្រុង​ទី​១ ) និង​ផ្លូវ​ត្រាំ​នាគ រហូតដល់​ផ្លូវ​តា​សាម​។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាមផ្លូវ ដែល​រាជរដ្ឋាភិបាល បានគ្រោង​នឹង​សាងសង់​នេះ ដោយមាន​ការចូលរួម សហការ​ជាមួយ ក្រុមការងារ​យ៉ាង​សស្រាក់សស្រាំ និង​សប្បាយរីករាយ​ក្រែ​លែង ក្នុងការ​រុះរើ​សំណង់​របស់ខ្លួន ចេញ​ក្នុងពេល​ឆាប់ៗ​នេះ​៕S/

​រូបភាព​: ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៉ះពាល់​លើដី​ចំណីផ្លូវ ក្នុង​សង្កាត់​ស្លក្រាម និង​សង្កាត់​សៀមរាប បាន​ចូលរួម​សហការ និង​រុះរើ​សំណង់​របស់ខ្លួន​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular