Home ព័ត៌មានជាតិ សន្តិសុខ ​អាវុធហត្ថ ឃា...

​អាវុធហត្ថ ឃាត់ខ្លួន​យុវជន បួន​នាក់ ដែល​លួច​ម៉ូតូ​បាន ៤ គ្រឿង នៅ​ក្រុង​ប៉ោយប៉ែត​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​យុវជន បួន​នាក់ បានជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​បាន ៤ គ្រឿង នៅ​ក្រុង​ប៉ោយប៉ែត ហើយ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នេះ​។​

​ជនរងគ្រោះ ក្នុងករណីនេះ មាន​ពីរ​នាក់​គឺ ឈ្មោះ នាង រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​មិត្តភាព និង​២.​ឈ្មោះ នៅ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង របស់ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​មួយក្រុម ចុះ​ស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ម វីរៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឃ្លិ​ច ពណ៌​ស ផលិត​ឆ្នាំ​២០១៣ នៅ​ចំណុច​កាស៊ីណូ ប៉ោយប៉ែត ផា​លេស ផ្លាស ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៨ ខែ តុលា ។​

​ក្រោយពី​សួរនាំ​រួច កម្លាំង​ជំនាញ បាន​បន្ត​ចុះ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ បានជា​បន្តបន្ទាប់ ចំនួន បីនាក់ បន្ថែមទៀត រួមមានៈ ១.​ឈ្មោះ សៅ ទិ​ត្យ អាយុ​១៨​ឆ្នាំ , ២.​ឈ្មោះ ឌី ខួច អាយុ​២៧​ឆ្នាំ និង ៣. ឈ្មោះ អាង ថុ​នា អាយុ ២៣ ឆ្នាំ ។ ជនសង្ស័យ ជា​មនុស្ស​ប្រុស​ទាំងបី​នាក់​នោះ រស់នៅ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ជាមួយគ្នា​នោះ កម្លាំង​អាវុធហត្ថ បាន​ឆែកឆេរ​ទីតាំង​មួយកន្លែង ដែល​ពួកគេ បានចង្អុលបង្ហាញ ស្ថិត​ក្នុងភូមិ​អូរឫស្សី សង្កាត់​ផ្សារកណ្ដាល បាន​រកឃើញ​វត្ថុតាង បន្ថែមទៀត រួមមាន ម៉ូតូ​ម៉ាក​ហុងដា ឃ្លិ​ច ពណ៌​ក្រហម ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ សៀមរាប 1AB-3848 ដែលជា​របស់​ឈ្មោះ នៅ រតនា ហើយ​អ្នក​លួច ឈ្មោះ អាង ថុ​នា និង​ម៉ូតូ​ចំនួន ២ គ្រឿង​ទៀត ព្រមទាំង​គ្រឿងបន្លាស់​ម៉ូតូ និង​ឧបករណ៍​កែច្នៃ​មួយចំនួន​៕S/

​រូបថត ៖ អាវុធហត្ថ​ឃា​ឥ​ខ្លួន​បន្តបន្ទាប់​យុវជន​៤​នាក់​ដែល​លួច​ម៉ូតូ​បាន​៤​គ្រឿង​ក្រុង​ប៉ោយប៉ែត (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular