Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ដែល​បាន​ជន់​លិចក្រុង​ពោធិ៍សាត់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាល​នៃ​គណ​:​អភិបាល ខេត្តពោធិ៍សាត់ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ ក្រុមមន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ដែល​បាន​ជន់​លិច ក្រុង​ពោធិ៍សាត់ នៅវេលា​ម៉ោង ៩ យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ នេះ ។​

​សូម​ជម្រាបជូន​ថា បន្ទាប់ពី​ទទួល​បរិមាណទឹកភ្លៀង​ធ្លាក់​ខ្លាំង នៅ​ផ្នែក​ខាងលើ ពី​តំបន់​ជួរ​ភ្នំក្រវាញ ក្នុងកំឡុងពេល ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ព្យុះ និង​វិ​សម្ពាធ​ទាប នា​ប៉ុន្មាន​សប្តាហ៍ កន្លងមកនេះ បាន​បណ្តាល​ឲ្យ​ទឹកស្ទឹង​ពោធិ៍សាត់ បាន​ឡើងដល់​កម្ពស់ ៥,៥២ ម៉ែត្រ លើស​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ៥,០០​ម៉ែត្រ ធ្វើ​ឲ្យ​ជន់​លិច ក្រុង​ពោធិ៍សាត់ អស់​មួយផ្នែក ។​

​ដើម្បី​ដោះស្រាយ និង​បន្ធូរ​សភាព​ទឹកស្ទឹងពោធិ៍សាត់ជន់​លិច​ក្រុង លោក​រដ្ឋមន្ត្រី បាន​ចាត់​ឲ្យ​ក្រុមការងារ បច្ចេកទេស មន្ទីរ​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ បុគ្គលិក​ជំនាញ​ក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារ​ទឹក ( ទ្វារ ០៤ ) នៅ​សំណង់​ស្ទាក់​ទឹក ដំណាក់​អំពិល ទាំងយប់ ដើម្បី​បន្ថយ​បរិមាណ​ទឹក ស្ទឹង​ពោធិ៍សាត់ ដោយ​បើក​បង្ហូរទឹកទៅ​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ស្វាយដូនកែវ ហើយ​ទម្លាក់​ចូលទៅ​បឹង​ទន្លេសាប ។​

​បើតាម​ស្ថានភាព​បន្ថយ​បរិមាណ​ទឹក ស្ទឹង​ពោធិ៍សាត់ ទៅ​ផ្នែក​ខាងក្រោម និង​អាកាសធាតុមិនមាន​ភ្លៀង​បន្ថែមទៀត នាពេល​ដ៏​ខ្លី​ខាងមុខ ទឹកស្ទឹង​ពោធិ៍សាត់ នឹង​ឆាប់​ស្រក ហើយ​វិលត្រឡប់មក​ធម្មតា​ដូច​មុន​វិញ ៕​/V/Ha

លោក លឹម គានហោ ​, លោក ស៊ុយ សែម , លោក ម៉ៅ ធនិន ព្រមទាំងក្រុមមន្ត្រី បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ដែល​បាន​ជន់​លិច ក្រុង​ពោធិ៍សាត់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular