លោកហ្វូស៊ីថាត្រាំធ្វើឱ្យមហាជនយល់ច្រឡំ ពេលគាត់ថាថ្នាំពិសោធន៍ដែលគាត់លេបជាការព្យាបាលជាសះស្បើយសម្រាប់ជំងឺកូវីដ១៩

267
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបាននិយាយអំពីថ្នាំព្យាបាលកូវីដ១៩ដែលគាត់បានលេបថាជា “ការព្យាបាលជាសះស្បើយ” ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំពូលម្នាក់របស់រដ្ឋាភិបាលរបស់គាត់បាននិយាយថាការនិយាយសម្តៅទៅលើការជាសះស្បើយ អាចបណ្តាលឱ្យមាន “ការភ័ន្តច្រឡំ” ។

លោក អានថូនី ហ្វូស៊ី ជានាយកវិទ្យាស្ថានជាតិអាឡែស៊ីនិងជំងឺឆ្លងដ៏ចាស់វស្សាមួយរូប បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ CBS News កាលពីថ្ងៃសុក្រទី៩តុលា កន្លែងដែលលោកបាននិយាយសម្តៅផងដែរទៅលើការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅឯសេតវិមានដែលចម្លងមនុស្សរាប់សិបនាក់ថាជា “ព្រឹត្តិការណ៍ចម្លងរាលដាលដ៏កំពូល”។

នៅពេលសួរអំពីការសរសើរដ៏ត្រេកអររបស់ត្រាំចំពោះការព្យាបាលអង្គបដិប្រាណរបស់ថ្នាំ Regeneron លោកហ្វូស៊ីនិយាយថា ការនិយាយអំពី “ការព្យាបាលជាសះស្បើយ” អាចនាំឱ្យមានការយល់ច្រឡំ ពីព្រោះថ្នាំនេះមិនទាន់ត្រូវបានបញ្ជាក់ពីប្រសិទ្ធភាពនិងសុវត្ថិភាពនៅឡើយ ហើយថ្នាំដែលអាចរកបាននាពេលបច្ចុប្បន្ន បានបង្ហាញលទ្ធផលតិចតួចនិងមធ្យមប៉ុណ្ណោះ។

លោកបាននិយាយថា “យើងមិនទាន់មានការចង្អុលបង្ហាញណាមួយនៅឡើយទេ។ ខ្ញុំគិតថាអ្នកច្បាស់ជាពឹងផ្អែកលើអ្វីដែលអ្នកចង់មានន័យថាព្យាបាលជាសះស្បើយ ព្រោះពាក្យនោះហើយដែលនាំឱ្យមានការភ័ន្តច្រឡំ”។

ការព្យាបាលរបស់ថ្នាំ Regeneron គឺស្ថិតនៅក្នុងកម្មសិទ្ធិរបស់ក្រុមថ្នាំដែលគេហៅថាអង្គបដិប្រាណ Monoclonal ។ លោកហ្វូស៊ីនិយាយថាខណៈថ្នាំនេះកំពុងបង្ហាញលទ្ធផលគួរជាទីរំពឹង​ក្នុងការសាកល្បងព្យាបាល ការស្រាវជ្រាវនៅតែបន្តហើយមិនទាន់មានការកំណត់ចុងក្រោយណាមួយត្រូវបានធ្វើឡើងនៅឡើយទេ៕ ដោយ ៖ កញ្ញាដាលីស

លោកអានថូនី ហ្វូស៊ី ថាថ្នាំពិសោធន៍ Regeneron មិនទាន់អាចថាជាថ្នាំព្យាបាលជាសះស្បើយទាំងស្រុងសម្រាប់ជំងឺកូវីដនោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម