Home ព័ត៌មានជាតិ អប់រំ ត្រឹមម៉ោង៧ព្រ...

ត្រឹមម៉ោង៧ព្រឹកនេះករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មី ចំនួន១នាក់ និងមិនមានករណីជាសះស្បើយ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខា ភិបាល ស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១០ ខែតុលានេះ មានករណីវិជ្ជមានថ្មីចំនួន១នាក់និងមិនមានករណីសះស្បើយទេ។

ក្រសួងបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១នាក់ គឺស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារ មួយក្នុងខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្កវត្ថុសំណាករបស់គាត់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្រី ១៨នាក់ ) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៨ នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ -១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៥ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន០៦នាក់ សណ្ឋាគារមួយនៅរាជធានីភ្នំពេញចំនួន ១៣នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន១នាក់ សណ្ឋាគារផ្សេង ទៀតនៅរាជធានីភ្នំពេញចំនួន៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន៣៣នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញដែរចំនួន ២នាក់ ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល សូមធ្វើការកែតម្រូវនូវព័ត៌មានរបស់បុរស ជនជាតិខ្មែរអាយុ ២៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ កូវីដ- ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត ដែលបានផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ ថា បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែតាមការសួរបញ្ជាក់ពី សាមីខ្លួនឡើងវិញ គឺបុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្ត ជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular