អេស្ប៉ាញមិនបិទបារនិងភោជនីយដ្ឋាន ព្រោះស៊ាំនឹងរលកទី២នៃកូវីដ១៩?

137
ចែករម្លែក

ប្រទេសអេស្ប៉ាញប្រហែលជាស៊ាំនឹងរលកទី២នៃជំងឺកូវីដ១៩ ដោយមិនចាំបាច់បិទបារឬបិទទ្វារតំបន់តឹងរ៉ឹង ដូចនៅចក្រភពអង់គ្លេសនិងកន្លែងផ្សេងទៀត។

អេស្ប៉ាញមានការកើនឡើងនូវករណីឆ្លងខ្ពស់ខ្លាំង បន្ទាប់ពីប្រទេសនេះបានបើកដំណើរការអាជីវកម្មមិនសំខាន់ឡើងវិញនៅពាក់កណ្តាលខែឧសភា ពោលគឺប្រហែល ២ សប្តាហ៍មុនចក្រភពអង់គ្លេសនិងមានអត្រាឆ្លងខ្ពស់បំផុតនៅអឺរ៉ុបពេញមួយខែសីហានិងកញ្ញា។

ប៉ុន្តែនិន្នាការនេះឥឡូវនេះបានចាប់ផ្តើមបញ្ច្រាស់វិញ ខណៈការឆ្លងបានធ្លាក់ចុះជាមធ្យមមកនៅត្រឹម ៩.៥០០ នាក់ក្នុងសប្តាហ៍នេះពីចំនួន ១១.២០០ នាក់កាលពីពីរសប្តាហ៍មុន ត្បិតប្រទេសនេះបន្តឱ្យបើករង្គសាលនិងភោជនីយដ្ឋាននិងបញ្ចៀសបានភាគច្រើននូវការបិទទ្វារតំបន់ ស្របពេលបម្រាមធ្វើដំណើរ ដែលពួករដ្ឋមន្រ្តីព្យាយាមដាក់មកលើទីក្រុងម៉ាឌ្រីដ ត្រូវបានទាត់ចោលដោយតុលាការកំពូលរបស់ទីក្រុងកាលពីថ្ងៃទី៨តុលា។

តួលេខនេះបង្ហាញថាការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាអាចធ្វើទៅបានដោយមិនចាំបាច់បិទបារនិងភោជនីយដ្ឋានដូចដែលចក្រភពអង់គ្លេសនិងបារាំងគ្រោងនឹងធ្វើនោះទេ។

វិធានការដែលបានអនុម័តដោយអេស្ប៉ាញគឺរួមមានដូចជា បម្រាមគោចរម៉ោង ១ ព្រឹកនៅតាមបារនិងភោជនីយដ្ឋាន សេវាបម្រើតាមតុចាំបាច់នៅឆ្ងាយពីគ្នា ការរក្សាគម្លាតពីគ្នានៅក្នុងសង្គមយ៉ាងតឹងរ៉ឹង ការពាក់ម៉ាស់ទាំងក្នុងផ្ទះនិងក្រៅផ្ទះ និងការរឹតត្បិតចំនួនមនុស្សនៅតាមទីសាធារណៈដែលមានមនុស្សច្រើនដូចជាឆ្នេរសមុទ្រជាដើម៕ ដោយ ៖ កញ្ញាដាលីស

អេស្ប៉ាញមិនបានបិទបារនិងភោជនីយដ្ឋានអំឡុងរលកទី២នៃកូវីដ១៩នោះទេ

ទីតាំងផ្សាយពាណិជ្ជកម្ម