Home កម្សាន្ត ដៃគូសម្តែងចាស...

ដៃគូសម្តែងចាស់វស្សារបស់ទិនហ្វីថ្មីៗនេះស្គមស្គាំងខ្លាំង រហូតអ្នកគាំទ្របារម្ភ ប្រាប់គាត់ឱ្យថែសុខភាព

តារាសម្តែងហុងកុងជើងចាស់ លោក ង៉ ម៉ាន់តាត មានភាពល្បីល្បាញខាងទេពកោសល្យកំប្លែងរបស់គាត់ក្នុងរឿងទិនហ្វីជាច្រើនដូចជា រឿង All For The Winner (១៩៩០) រឿង Fight Back To School (១៩៩១) និងរឿង Justice, My Foot! (១៩៩២)។

ប៉ុន្តែអ្នកគាំទ្រខ្លះបានបង្ហាញការព្រួយបារម្ភអំពីរូបថតថ្មីៗនេះ ដែលនាំឱ្យមានចម្ងល់អំពីសុខភាពរបស់តារាសម្តែងអាយុ ៦៨ ឆ្នាំរូបនេះ។

កាលពីថ្ងៃសៅរ៍ទី៣តុលា តារាសម្តែងចិនលោក ស៊ី សៀវឡុង អាយុ ៣២ ឆ្នាំបានបង្ហោះរូបគាត់និងលោកង៉នៅលើវេបសាយបណ្តាញសង្គមចិន Weibo ជាមួយចំណងជើងថា “រីករាយបុណ្យពាក់កណ្តាលនិទាឃរដូវ លោកពូតាត”។

លោកង៉មើលទៅស្គមជាងមុនឆ្ងាយណាស់នៅក្នុងរូបថត ត្បិតក្បាលពោះនៅប៉ោងដដែលក៏ដោយ។

លោកស៊ី ជាអតីតតារាសម្តែងកុមារ ធ្លាប់បានសម្តែងជាមួយលោកង៉ក្នុងរឿងកំប្លែង Shaolin Popey II: Messy Temple ឆ្នាំ ១៩៩៤។

អ្នកគាំទ្រខ្លះនិយាយថារូបថតនេះរំលឹកអនុស្សាវរីយ៍កាលពីពួកគេនៅក្មេងៗក្នុងទសវត្សរ៍១៩៩០ ខណៈអ្នកគាំទ្រដទៃទៀតជំរុញឱ្យលោកង៉ថែសុខភាពនិងពិសាអាហារឱ្យបានច្រើនដើម្បីឡើងគីឡូវិញ៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular