Home ព័ត៌មានជាតិ សន្តិសុខ ឃាតករ​ដែល​យក​...

ឃាតករ​ដែល​យក​ញញួរ​វាយ​កម្មករ​ធ្វើ​នំ​ដូចគ្នា​ស្លាប់ ត្រូវ​ចាប់ខ្លួនបាន​ហើយ​នៅ​ខេត្តស្ទឹងត្រែង​

ដោយ​: សម្បត្តិ / ភ្នំពេញ​: ជនសង្ស័យ​ដែលជា​កម្មករ​ដូចគ្នា យក​ញញួរ​មក​វាយ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រហូតដល់​ស្លាប់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ស្នងការ​ខេត្តស្ទឹងត្រែង និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះ​រា​អាជ្ញា​ខេត្តស្ទឹងត្រែង ធ្វើការ​ឃាត់ខ្លួន​បាន​ទាំងយប់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​សាកសួរ​បន្ថែម​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ រួច​ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ ដោយបាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង និង​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំងយប់ កាលពី​វេលា​ម៉ោង ១២​និង​៤៥​នាទី រំលង​អធា្រ​ត្រ​ឈាន​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​ក្លុង គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៧ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​តាម​ការសារភាព​រប​ស់ជន​សង្ស័យ​ឈ្មោះ ផល បញ្ញា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ មាន​លំនៅ​ភូមិ​កោះ​រះ ឃុំ​កោះ​រះ​លើ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​ខ្លួន​វាយសម្លាប់ ព្រោះ​ខឹង​នឹង​បុរស​ដែល​រងគ្រោះ​នោះ​ជេរប្រមាថ​មកលើ​ខ្លួន រួច​ក៏មាន​ចិត្ត​គុំ​កួ​ន​តែម្ដង​។ ដោយ​ធ្វើ​សកម្មភាព​យក​ញញួរ​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​ឈ្មោះ ហន ចាន់​រស្មី ចំនួន​២​ញញួរ (​មួយ​ញញួរ​វាយ​ចំ​សៀតផ្កា និង​មួយ​ញញួរ​ទៀត​ចំក្បាល​ផ្នែក​ខាងក្រោយ​) បណ្តាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន​។​

​គួ​រំលឹក​ផងដែរ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ មាន​ករណី​បុរស​ជា​កម្មករ​ហាង​នំ​ម្នាក់ ត្រូវ​កម្មករ​ហាង​នំ​ដូចគ្នា យក​ញញួរ​មក​វាយ​ក្បាល បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់ចោល​កូនប្រុស​ដែល​កំពុង​ព​នៅក្នុង​ដៃ នៅ​ចំណុច​ហាង​លក់​នំ​យីហោ «​ផ្ទះ​នំ​ខេ​ក​» ទីតាំង​ផ្ទះ​លេខ​៧៥២ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​សពជនរងគ្រោះឈ្មោះ ហន ចាន់​រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ហាង​នំ មាន​លំនៅ​ភូមិ​អណ្តូងទឹក ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ ខេត្តកោះកុង ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​យោងតាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា នៅវេលា​ម៉ោង​៧៖៥៨​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ពកូនប្រុស ដើរ​ចុះ​តាម​ជណ្តើរ​មកដល់​ខាងក្រោម ស្រាប់តែ​ជនសង្ស័យ បាន​ស្ទុះ​ទាញ​ញញួរ​មក​វាយ​ក្បាលជនរងគ្រោះ​ពីក្រោយ រួច​ដើរ​ចេញទៅ​ក្រៅ​ជិះ​ម៉ូតូ​គេចខ្លួន​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular