ដោយៈសុផល/កោះកុង៖មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍មួយរូបបានលើកឡើងថាៈតំបន់តារាសាគរនឹងក្លាយជាតំបន់ទាក់ទាញភ្ញៀវទេចរជាតិនិងអន្តរជាតិកាន់ច្រើនបន្ទាប់ពីគម្រោងទាំងនោះត្រូវបានសាងសង់បញ្ចប់ជាស្ថារពនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ខណៈដែលមន្ត្រីជាន់ខ្ពស់ខេត្តកោះកុង បានឱ្យដឹងថា៖កោះកុងគឺជាខេត្តមួយមានសក្តាពនុពលធម្មជាតិដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍និងឧស្សាហកម្មនិងមានវិនិយោគិនជាច្រើនបានមកវិនិយោគនៅខេត្តឆ្នេរសមុទ្រនេះ។

ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃគម្រោងតារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group Co. , Ltd នាព្រឹកថ្ងៃទី៩ខែតុលាឆ្នាំ២០២០លោកប៉ាក់សុខុមរដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ តំបន់តារាសាគរមានផ្ទៃលាតសន្ធឹងប្រមាណជាង៤៧,៧៤គីឡូម៉ែត្រការ៉េ ផ្គួបផ្សំ និងឆ្នេរខ្សាច់សចំងាយ ៩០គីឡូម៉ែត្រសំបូរដោយជីវៈចម្រុះ៧៩ប្រភេទ និងសត្វ ប្រមាណ៨៧ប្រភេទ និងសត្វក្នុងទឹកប្រមាណ៣៣ប្រភេទ ។
ទាក់ទិននឹងគម្រោងអភិវឌ្ឍន៍តំបន់តារាសាគរលោករដ្ឋលេខធិការបានបញ្ជាក់ថា៖«គម្រោងនឹងនេះមានលក្ខខណ្ឌពិសេសនិងអំណោយផលសម្រាប់ទូរគមនាគមន៍គឺអាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅខេត្តព្រះសីហនុត្រឹមតែ២ម៉ោងនៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច»។
លោកបន្ថែមថា៖នៅពេលខាងមុខនេះភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរនិងតាមការចុះចតយានដ្ឋានតារាសាគរដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City DevelopmentGroupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើនក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋានឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។
លោកស្រីមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងតារាសាគរស្តាឌ្រីមដែរនោះបានលើកឡើងថា៖ខេត្តកោះកុងគឺជាខេត្តមួយមានសក្តាពនុពលធម្មជាតិដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។
បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនយូញៀនឌីវើឡុបមេនគ្រុបគឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង។ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរទីលានវាយកូនហ្គោលកំពង់ផែសមុទ្រទឹកជ្រៅនិងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។
ដោយសារតែមានទំនាក់ទំនងល្អជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌និងទេចរណ៍ខេត្តជីលីននៅក្នុងទឹកដីខេត្តកោះកុង។ជាមួយគ្នានោះដែលលោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា៖រដ្ឋបាលខេត្តកោះកុងបានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពីអនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយនឹងខេត្តយូណាននិងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តកោះកុងនិងក្រុងវៃណានខេត្តសានស៊ីរបស់ប្រទេសចិនដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។
លោក លីវ ជីនសុន (Liu Jinson)អគ្គនាយកក្រុមហ៊ុនUnion City Development Group បានថ្លែងថា៖ក្រុមហ៊ុនតារាសាគរស៊ីធីឌីវេឡុបម៉ិនគ្រុប គ្រប់គ្រងដីទំហំ៣៦០គីឡូម៉ែត្រការ៉េ ដែលប្រកាន់ភ្ជាប់”បរិស្ថានជីវិតការរស់នៅ”ជាគោលក្នុងការអភិវឌ្ឍន៍។គម្រោងសាងសង់ទីក្រុងទ្រង់ទ្រាយធំបំផុតនៅតាមបណ្តោយឆ្នេសមុទ្រនេះជាផ្នែកមួយនៃការផ្តួចផ្តើមគំនិត “ ផ្លូវមួយខ្សែក្រវ៉ាត់”។
លោកបានឱ្យដឹងថា៖គម្រោងក្រុងទេសចរណ៍វប្បធម៌តារាសាគរស្តាឌ្រីមឡេកធូរីសឹមថោនដែលអភិវឌ្ឍលើផ្ទៃដី២០០ហិកតាផ្តោការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរមណីយដ្ឋានអេកូទេសចរណ៍ វប្បធម៌និងធម្មជាតិបឹងកម្សាន្តនិងអាផាតមិនវីឡាសណ្ឋាគារផ្សារទំនើបហាងទំនិញនិងឧទ្យានជាដើម។

លោកបានឱ្យដឹងថា៖គម្រោងក្រុងទេសចរណ៍វប្បធម៌តារាសាគរស្តាឌ្រីមឡេកធូរីសឹមថោនដែលអភិវឌ្ឍលើផ្ទៃដី២០០ហិកតាផ្តោការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរមណីយដ្ឋានអេកូទេសចរណ៍ វប្បធម៌និងធម្មជាតិបឹងកម្សាន្តនិងអាផាតមិនវីឡាសណ្ឋាគារផ្សារទំនើបហាងទំនិញនិងឧទ្យានជាដើម៕S/