កងកម្លាំង​និង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​-​ស្រុក​កំរៀង បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព

- ស្ថានភាព​ទឹកអូរ​ព្រំដែន​កើនឡើង​, ភាគី​ថៃ​បាន​បិទ​ច្រក​តំបន់​ជា​ស្ថាពរ​

ដោយ​: គ្រញូង / បាត់ដំបង​: សេចក្ដីរាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​ថា ស្ថានភាព​ទឹកជំនន់​អូរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ស្រុក​ភ្នំព្រឹក និង​ស្រុក​កំរៀង​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​នេះ ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​ពីលើ​ភ្នំព្រឹក និង​ពី​ប្រទេស​ថៃ មក​តាម​អូរ​ព្រំដែន​រាយប៉ាយ​នៅ​ច្រក​តំបន់​ទ្វារ​ព្រំដែន​អូរ​រំដួល​កម្ពស់​ទឹក​ក្រោម​ស្ពាន​អូរ​ព្រំដែន​១​ម៉ែត្រ បាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក នៅ​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ព្រំដែន​អូរ​អន្លក់ ទឹក​ហូរ​កាត់​លើ​ស្ពាន​ឆ្លង​ព្រំដែន​កម្ពស់​១​ម៉ែត្រ បាន​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ភូមិ​អូរ​ចំឡង​ឃុំ​តា​សែន និង​ភូមិ​តា​សែន​ឃុំ​ត្រាង​ស្រុក​កំរៀង កន្លែង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ស្វាយចេក ទឹក​ហូរ​ព្រាប​អូរ លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន នៅ​ភូមិ​ស្វាយ​ឃុំ​បឹងរាំង ស្រុក​កំរៀង​។

​កងកម្លាំង​៨១៩ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ប៉េអឹម និង​សឹក​រង​ស្រុក​ភ្នំព្រឹក​-​ស្រុក​កំរៀង បាន​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ស្នាក់នៅ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក និង​នៅតាម​វត្ត​អារាម មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជ​ពលរដ្ឋ និង​សត្វពាហនៈ​ឡើយ​។​

​បច្ចុប្បន្ន​ទឹកអូរ​ព្រំដែន​នៅ​ខាងលើ​ចំណុច​ច្រកទ្វារ​តំបន់​ព្រំដែន​អូរ​រំដួល បាន​ស្រក​ចុះ​បន្តិច នេះ​យោងតាម​សេចក្តីរាយការណ៍​របស់​កងកម្លាំង​វរៈ​ព្រំដែន​គោក​៩១៩ ឈរជើង​តាម​ជួរ​ព្រំដែន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular