ដោយៈសុផល/ភ្នំពេញៈដើម្បីចូលរួមផ្តល់ជាសារអប់រំបង្ការអំពីគ្រោះថ្នាក់ចរាចរណ៍ជាក្តីកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល Davitra Media គឺជាផលិតកម្មទើបបង្កើតថ្មីរបស់ក្រុមហ៊ុន Davitra (Cambodia) Co.,Ltd.បានសម្រិតសម្រាំង នូវចម្រៀងដើម (Original Song គឺបទ”ស្រវឹងសូមកុំបើកបរ”ជាស្នាដៃ និពន្ឋដោយកវីនិពន្ធ គិន កក្កដា។

អ្វីដែលកាន់តែប្លែក និងពិសេសទៅទៀតសម្រាប់ការផលិត MV នៃបទ “ស្រវឹងសូមកុំបើកបរ” នោះ Davitra Media ទទួលបានការផ្តល់កិត្តិយស ចូលរួមសម្ដែងពីបរវរកញ្ញា សេង រដ្ឋា ដែលទើបតែទទួលបានជ័យលាភី Miss Grand Cambodia 2020 កាលពីចុងខែកញ្ញាថ្មីៗនេះ។ លើសពីនេះទៅទៀត Davitra Media ក៏ទទួលបានសិទ្ធិដឹកនាំ Top 10 របស់ Miss Grand ព្រមទាំងតារាបង្ហាញម៉ូតប្រុស និង តារាបរទេស រួមបញ្ចូលក្នុង MV នេះផងដែរ។

សូមបញ្ជាក់ថា ការផលិត MV បទ “ស្រវឹងសូមកុំបើកបរ” នេះគឺត្រូវបានឧបត្ថម្ភដោយស្រាក្រហម PengWine ដែលជាប្រភេទស្រាក្រហមដែលត្រូវបានទទួលស្គាល់ លំដាប់ ពិភពលោកដោយផលិត ដោយដៃ មានប្រភពពីប្រទេសឈីលី និងសហការឧបត្ថម្ភដោយក្រុមហ៊ុនឆ្នោតមហាសំណាង។
ចំពោះ MV នេះទើបតែបញ្ចប់ការថតម្សិលមិញនេះ នឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ៕S/Ha

ប្រសិនជាបងប្អូនចង់ទទួលបាននូវបទចម្រៀងថ្មីៗ ពិរោះៗសូមចូលទៅចុច Subcribe ក្នុង Channel YoutubeDavitra Media ដូចខាងក្រោមនេះ៖
Follow us now on TikTok: https://vt.tiktok.com/ZS51Sv3r/
Follow us now on Instagram: www.instagram.com/davitra_media/
Please subscribe our YouTube Channel: www.youtube.com/channel/UCkISx_I2LHo4uyN7w5F-vtA
Davitra Media on TikTok
https://vt.tiktok.com/ZS51Sv3r/








