Home ព័ត៌មានអន្តរជាតិ ត្រាំចាប់ផ្តើ...

ត្រាំចាប់ផ្តើមសុន្ទរកថាជាសាធារណៈឡើងវិញ ខណៈបាយដិន ហៅសកម្មភាពនេះថា “ប្រហែសគ្មានការពិចារណា”

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថាជាសាធារណៈនៅឯសេតវិមាន នៅថ្ងៃសៅរ៍ទី១០តុលានេះជាលើកដំបូង ចាប់តាំងពីពេលធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈដែលគាត់ត្រៀមវិលត្រឡប់មកវិញយ៉ាងលឿនទៅរកយុទ្ធនាការឃោសនាបោះឆ្នោត ពោលសល់ត្រឹមបីសប្តាហ៍ប៉ុណ្ណោះនឹងឈានដល់ថ្ងៃបោះឆ្នោត។

អគ្គមេបញ្ជាការវ័យ ៧៤ ឆ្នាំរូបនេះក៏បានប្រកាសធ្វើការប្រមូលផ្តុំនៅរដ្ឋផ្លរីដា នៅថ្ងៃចន្ទផងដែរ ដើម្បីប៉ុនប៉ងចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញ ទល់នឹងគូប្រជែងបក្សប្រជាធិបតេយ្យលេចធ្លោខ្លាំងរបស់គាត់ គឺលោកចូ បាយដិន ដែលហៅអាកប្បកិរិយារបស់លោកប្រធានាធិបតីថា “ប្រហែសគ្មានការពិចារណា”។

ដោយស្វះស្វែងបង្ហាញភាពរឹងមាំនិងសុខភាពល្អប្រសើរឡើង លោកត្រាំបដិសេធ មិនចូលរួមក្នុងការជជែកដេញដោលដែលបានគ្រោងទុកនៅសប្តាហ៍ក្រោយ បន្ទាប់ពីអ្នករៀបចំបានប្តូរវាទៅជាទម្រង់ជជែកតាមអនឡាញ ដោយសារបារម្ភអំពី មេរោគកូរ៉ូណា។

កាលពីថ្ងៃសុក្រ គណៈកម្មាធិការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី បានប្រកាសជាផ្លូវការថាការជជែកដេញដោលនៅថ្ងៃព្រហស្បតិ៍ក្រោយត្រូវបានលុបចោល ដោយទុកព្រឹត្តិការណ៍ថ្ងៃ ២២ តុលាជាការប្រកួតចុងក្រោយរវាងត្រាំនិង បាយដិន មុនការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា។

នោះបានជំរុញឱ្យមានការចោទប្រកាន់អំពីភាពលម្អៀងពីប្រធានទំនាក់ទំនងនៃយុទ្ធនាការឃោសនារបស់លោកត្រាំ គឺ លោក ធីម ម៉ួរថូ ដែលនិយាយថា “គ្មានហេតុផល វេជ្ជសាស្ត្រដើម្បីបញ្ឈប់” ការជជែកដេញដោលទល់មុខគ្នានៅថ្ងៃទី ១៥ ខែតុលានោះទេ។

ដោយបាត់បង់ឱកាសឃោសនាជាច្រើនថ្ងៃដោយសារចូលដេកមន្ទីរពេទ្យរយៈពេល ៣ យប់កាលពីសប្តាហ៍មុន ប្រធានាធិបតីត្រាំឥឡូវកំពុងប្រឹងប្រែងទាំងស្លន់ស្លោដើម្បី តាមឱ្យទាន់បាយដិន។

កាលពីថ្ងៃសុក្រ លោកត្រាំបានអះអាងទាំងមិនពិតថា ជំងឺកូវីដ១៩ឥឡូវមានថ្នាំ ព្យាបាលជាសះស្បើយហើយ។

ត្រាំក៏បានប្រាប់ដែរថាគាត់ជិតស្លាប់ក្នុងពេលតស៊ូជាមួយជំងឺកូវីដ១៩ ដែលសម្លាប់ ជនជាតិអាម៉េរិកជាង ២១៣.០០០ នាក់ និង សឹងតែបាត់បង់ឱកាសក្នុងការប្រជែង យកអាណត្តិទីពីរ។

សុន្ទរកថានៅថ្ងៃសៅរ៍នេះ ដែលមន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់និយាយថានឹងផ្តោតលើ ប្រធានបទ “ច្បាប់និងសណ្តាប់ធ្នាប់” នឹងផ្តល់ឱ្យលោកត្រាំនូវឱកាសដើម្បីលុបបំបាត់ ចោលនូវការសង្ស័យអំពីសុខភាពរបស់គាត់។

ហ្វូងមនុស្សនឹងស្ថិតនៅលើទីលានខាងត្បូងនៃសេតវិមាន ខណៈលោកប្រធានាធិបតី នឹងថ្លែងចេញពីវ៉េរ៉ង់ដា។

ប្រភពដែលដឹងអំពីផែនការនេះបាននិយាយថាអ្នកចូលរួមទាំងអស់នឹងត្រូវពាក់ម៉ាស់និងត្រូវស្ទង់កម្តៅ៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកត្រាំនឹងថ្លែងសុន្ទរកថាជាសាធារណៈនៅសេតវិមាននៅថ្ងៃសៅរ៍នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular