Home ព័ត៌មានជាតិ សន្តិសុខ ​ជំនន់​ទឹកភ្ល...

​ជំនន់​ទឹកភ្លៀង ប៉ះពាល់​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ ក្នុង​ឃុំ​ចំនួន ២ ក្នុងស្រុក​រុក្ខ​គិរី

​ដោយៈ​គ្រញូង / បាត់ដំបងៈ លោក ជា សម្បត្តិ អភិបាលស្រុក​រុក្ខ​គី​រី និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក បាន​រាយការណ៍​ថាៈ គិត​មកដល់​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​រុក្ខ​គិរី បង្កឱ្យមាន​ផលប៉ះពាល់ ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង មាន​ពីរ​ឃុំ គឺ​ឃុំ​ព្រែកជីក និង​ឃុំ​បាសាក់ ។​

​លោក ជា សម្បត្តិ បាន​បន្តថាៈ នៅ​ឃុំ​បាសាក់ មាន​ប្រជាពលរដ្ឋ​រងគ្រោះ ៣៦៩ គ្រួសារ មនុស្ស​រាយ ៩៧១ នាក់ ដំណាំ ២១៦ ហិកតា គោយន្ត ២ គ្រឿង ម៉ូតូ​១៥​គ្រឿង ម៉ាស៊ីន​៣​គ្រឿង ងាប់​គោ ៣ ក្បាល​។ ក្នុងនោះ ឃុំ​ព្រែកជីក ប្រជាពលរដ្ឋ​រងគ្រោះ មាន ១.៥៤៦ គ្រូ​សារ ស្រូវ ២.៨០៩ ហិកតា ម្នាស់ ១៤៨ ហិកតា ដំឡូង ៦៧ ហិកតា ពោត ២៥ ហិកតា ដំណាំ​រួមផ្សំ ៥៧ ហិកតា​។ ចំពោះ​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​គ្មាន ។ ចំណែក​អាង​បាសាក់ បាន​ដាច់​ភ្លឺ​អាង ប្រហែល ៤០ ម៉ែត្រ​៕S/

​រូប​ថ​តះ​អាជ្ជា​ធរ​ស្រុក ឃុំ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular