ដោយៈ ជា សីហៈអណ្ដើកក្បាលធំត្រូវបានគេចាត់ទុកថាជាពូជអណ្ដើកដ៏កម្រមួយដែលធ្លាប់មាន វត្តមាននៅក្នុងប្រទេសកម្ពុជា។អណ្តើកប្រភេទនេះកម្របានជួបបំផុតដោយកន្លងមកធ្លាប់មានសេចក្តីរាយការណ៍តាមសារព័ត៌មានកាលពីប៉ុន្មានឆ្នាំមុនអំពីវត្តមានរបស់វា។ប៉ុន្តែក្រោយមកក៏ហាក់ដូចជាលែងមានព័ត៌មានអំពីវាតទៅទៀត។

បើតាមឯកសារអណ្ដើកក្បាលធំគឺជាប្រភេទអណ្ដើកដែលត្រូវបានសន្មតទៅតាមរូបរាងនិងលក្ខណៈរបស់វាទី១គឺក្បាលធំដែលពុំអាចរួញចូលទៅក្នុងស្នូកបាន។ទី២វាជាប្រភេទអណ្ដើកមានកន្ទុយវែងដែលអាចមានប្រវែងវែងជាងប្រវែងស្នូក។ ទី ៣ វាមានឆ្គាមលើរាងកោងដូចទំពក់ ។ ទី ៤ ស្នូកខ្នងសំប៉ែតនិងទី៥កូនអណ្ដើកប្រភេទនេះមានស្នូកពោះពណ៌ទឹកក្រូចនិងមានផ្ទាំងពណ៌ខ្មៅនៅកណ្ដាលមានពណ៌ទឹកក្រូចនៅអវយវៈនិងមានឆ្នូត។ល។

នៅពេលដែលវាពេញវ័យវាមានពណ៌ខ្មៅឬពណ៌ត្នោតចាស់និងជាទូទៅ វាមានប្រវែង ១៧ សង់ទីម៉ែត្រ។អណ្ដើកប្រភេទនេះត្រូវបានគេដឹងថាអាចមានវត្តមាននៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។អណ្ដាតប្រភេទនេះគឺជាអណ្ដើកដែលរស់នៅក្នុងទឹកពិសេសស្ទឹងដែលមានថ្មនៅក្នុងព្រៃនៃតំបន់រយៈកម្ពស់មធ្យមទៅខ្ពស់ហើយវាជាសត្វស៊ីសាច់ជាអាហារដូចជាខ្យង ក្តាម ត្រី កំពឹស ដង្កូវ កង្កែបនិងកូនក្អុកជាដើម៕S/



